យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខភិបាល ស្ដីពី ករណីជាសះស្បើយចំនួន ០៥ នាក់ និង មិនមានករណីវិជ្ជមាន វីរុសកូវីដ១៩ថ្មី នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ
ក្រសួងសុខាភិបាល បាននៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង ១៥៖៣០ នាទី ដល់១៦៖០០នាទីរសៀល សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩
នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។
ការក្រើនរំលឹកសារជាថ្មី របស់ក្រសួងសុខាភិបាលនេះ ដោយសារមានបុរសជាអ្នកជំងឺកូវីដ១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕