ផ្ទុះការចាប់អារម្មណ៍ !! ក្រោយបែកធ្លាយ ម្ចាស់ មនុស្សយន្តដឹកអីវ៉ាន់បានដោយខ្លួនឯង​ គឺមានជាប់ពាក់ព័ន្ធនឹង ហេង វាសនា, ហេង វិសាល បែបនេះ…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើភាពច្នៃប្រឌិត និង ការបង្កើតថ្មីរបស់ក្មេងប្រុសវ័យ ១៥ ឆ្នាំម្នាក់ ឈ្មោះ គា សុបញ្ញា ដែលមានសមត្ថភាពអាចផលិតបាននូវមនុស្សយន្ត ឬ អាចហៅថាជា Robot មានរាងជ្រុងពណ៌ស អាចធ្វើដំណើរបានតាមរយៈការបញ្ជាពីទូរស័ព្ទ និង មានឃ្លុបសម្រាប់ដាក់ទំនិញបានទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងការផលិតនូវ Robot ដែលមានមុខងារដ៏ឆ្លាតវ័យ និង ស្រស់ស្អាតឃ្យូតនេះដែរ ត្រូវបានគេដឹងថាចំណាយថវិកាអស់ប្រមាណ ៣០០ ដុល្លារ ដែលលុយនោះគឺជាអាំងប៉ាវរបស់ស្ថាបនិកផ្ទាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកច អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមកាន់តែចាប់អារម្មណ៍ទៀតនោះ គឺម្ចាស់ Robot វ័យក្មេងខាងលើ ក៏មានជាប់ពាក់ព័ន្ធជាសាច់ឈាមជាមួយនឹងលោក ហេង វាសនា, លោក ហេង វិសាល ដែលជា Youtuber ល្បីឈ្មោះនៅកម្ពុជាដែរ ពោលគឺពួកគេជាបងប្អូនជីដូនមួយនឹងគ្នា ៕

Related posts

Leave a Comment