បានស្ដាប់ហើយធ្វើឲ្យព្រឺសម្បុរ !!! ពេលនេះ លោកស្រី ទ្រីដាណាទម្លាយរឿងក្មេងស្រីស្លៀកពាក់ប្លែកៗ និងមានកាយវិការប្លែកៗនៅតាមតំបន់ប្រាសាទបុរាណហើយត្រូវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តជ្រាបហើយ អ្នកស្រី ទ្រី ដាណា ដែលជាបុគ្គលល្បីមួយរូបដែលមហាជនតែងតែសរសើរមិនដាច់ពីមាត់ព្រោះតែចិត្តបុណ្យ រវល់ការងារយ៉ាងណាក៏នៅតែឆ្លៀតពេលចុះធ្វើមនុស្សធម៍ចែកទាន់ទៅអ្នកក្រអត់ឃ្លាន នឹងជួយមនុស្សមិនរើសមុខតាមផ្លូវ ជាហូរហែរទាំងទឹកមុខញញឹម ព្រោះតែក្តីអាណិតនឹងយល់ពីអារម្មណ៍អ្នកអត់ អ្នកខ្វះខាត់នេះឯងទើបធ្វើអោយអ្នកស្រី​ មានចិត្តចង់ធ្វើបុណ្យបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញយោងតាមផេកអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖​ មានអារម្មណ៍ថាអាណិត ហើយក៏មានចម្ងល់ជាច្រើន🥺🥺🥺 ខ្ញុំស្ដាប់បងស្រីគាត់ហើយ ទើបដឹងរឿង មិនចាប់អារម្មណ៍ទេកាលមុន តែអ្នកក្នុង Tiktok ចេះតែប្រាប់ថាឱ្យជួយគាត់ ហើយឃើញបងស្រីគាត់ឆាតមកខ្ញុំដែរ។ គ្រួសារគាត់លំបាកណាស់ ជួលផ្ទះគេនៅ ៣នាក់ ម្ដាយ ប្អូនស្រីក្នុងរូប និងបងស្រី ដែលថតនាងរាល់ថ្ងៃនោះ។ រាល់ថ្ងៃ គ្រួសារប្អូនស្រីកំពុងខ្វះខាត ព្រោះប្អូនស្រីកាន់សីលជាប់ ហូបបួស ចូលចិត្តធ្វើបុណ្យ សែនផ្លែឈើច្រើនៗរាល់សីល ដល់ទៅ ៨ទិស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមស្ដាប់ដំណើររឿង បងស្រីគាត់ប្រាប់នោះ គឺប្អូនស្រីចាប់ផ្ដើមមានបញ្ហាកាលខែ១២ ឆ្នាំ២០១៩។ កាលនោះ ពួកគាត់រើទៅជួលផ្ទះថ្មីនៅប៉ោយប៉ែតបានប្រហែល២ខែ ស្រាប់តែប្អូនស្រីចាប់ផ្ដើមនិយាយប្លែកៗ ហើយយំសុំទៅកោរសក់បួសនៅវត្តជាដូនជីរហូត។ តែម្ដាយ និងបងស្រីគាត់នោះអត់ព្រមទេ ចង់យកទៅព្យាបាល តែចាប់គាត់មិនឈ្នះ។ ប្អូនស្រីនោះ គាត់និយាយរឿងព្រះនាង និយាយរឿងពីបុរាណ តាំងពីសម័យលង្វែកឱ្យស្ដាប់ និងប្រាប់ឱ្យម្ដាយ បងស្រី ហៅខ្លួនថាព្រះនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងនាងថា ឃើញប្លែកបែបនេះភ័យណាស់ សួរអ្នកជិតខាង ទើបដឹងថាកន្លែងនេះ ធ្លាប់មានអ្នកមកនៅ សុទ្ធតែមានបញ្ហារឿងគេចូលរូប ទាល់តែលេងភ្លេងរើចេញទើបរួចខ្លួន។ ម្ដាយប្អូនស្រីនេះ ចង់រើចេញដែរ តែនាងមិនព្រមចេញដាច់ខាត សុខចិត្តស្លាប់ក៏មិនចេញ ទើបម្ដាយ និងបងស្រីទ្រាំមើលនាងរាល់ថ្ងៃ។ នាងចាប់ផ្ដើមស្លៀកពាក់ចម្លែកតាមបែបបុរាណ ធ្វើបុណ្យ នៅក្នុងបន្ទប់សមាធិ ហើយមិនហូបសាច់ទេ រាល់ថ្ងៃហូបតែបាយ និងបន្លែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់និយាយរឿងពីដើម ហើយថាចង់ទៅលេងផ្ទះខ្លួនឯង សុទ្ធតែប្រាសាទ។ ទើបប៉ុន្មានថ្ងៃមុន មានគេជូនទៅ គាត់សប្បាយចិត្តណាស់ ដើរមើលគ្រប់កន្លែង។ ដល់ចឹងខ្ញុំឆ្ងល់ដែរ។ សួរបងស្រីគាត់ ឥឡូវចង់ព្យាបាលឬយ៉ាងណា។ គាត់ថាកាលដំបូង ចង់ព្យាបាលដែរ តែមើលទៅប្អូនស្រីចិត្តជ្រះថ្លាពិតប្រាកដ ណាមួយមានគ្រូមើលថា ៣វស្សា គេនឹងចេញវិញ ទើបមិនហ៊ានបំពាន ឥឡូវបានជិត ២វស្សាហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ អ្វីដែលខ្ញុំអាចជួយបាន គឺផ្ដល់ថវិកាជូនគាត់ ដើម្បីទុកទំនុកបម្រុង ទិញសម្លៀកបំពាក់បុរាណតាមចិត្តគាត់ និងទិញផ្លែឈើ គ្រឿងរណ្ដាប់សែន បំពេញបំណងគាត់សិន។ ម្យ៉ាងទៀត គាត់ចូលចិត្តធ្វើបុណ្យ នាងខ្ញុំនឹងជូនបច្ច័យដល់គាត់ ដើម្បីធ្វើបុណ្យជាមួយគ្នា ឱ្យគាត់ចែករំលែកដល់ចាស់ជរាដូចគាត់ចង់ធ្វើ ព្រោះបងស្រីគាត់ ថាអង្ករទិញមក គាត់យកទៅចែកគេអស់រហូត❤️❤️❤️

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មានបំណងធំមួយទៀត គឺចង់មកលេងកន្លែងគាត់ នៅប្រាសាទស្រីគ្រប់លក្ខណ៍ នៅភ្នំបាសិត។ ខ្ញុំឱ្យគេឆែកមើល ថាមានមែន។ ចឹងខ្ញុំបំពេញបំណងគាត់ តែឥឡូវជិតចូលវស្សា គាត់នៅបួសរហូតដល់ចប់៣ខែសិន ទើបអាចធ្វើដំណើរបាន។ ឆ្ងល់ថាគាត់ស្គាល់កន្លែងចឹងៗតាមណា បើតាមបងស្រីគាត់ ថាប្អូនស្រីអត់ដែលបានដើរច្រើនទេ នៅតែផ្ទះជាមួយគ្នាតាំងពីតូច។ គ្នារៀនសូត្របានតិចដែរ ដោយសារជីវភាពគ្រួសារ ហើយម្ដាយក៏ថាដែរ នាងមិនដែលមានស្នេហា សង្សារអីទេ រហូតដល់មានបញ្ហានេះ ឥឡូវអាយុ ២៥ឆ្នាំហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមថាបំពេញបំណងគាត់រួច គាត់បានធូរស្បើយផ្លូវចិត្ត ហើយបើជាបារមីកាន់មែន សូមជួយឱ្យប្រជាជនខ្មែរបានសុខទាំងអស់គ្នា ជួយការពារពីចម្ងាយសូមកុំតាំងនៅយូរពេក ព្រោះជីវភាពគ្រួសារនាងមិនអំណោយផលឡើយ🙏🙏🙏🙏

Related posts

Leave a Comment