កុំតូចចិត្តនិងខ្លួនឯងអី !! វាសនាមនុស្សមើលមិនឃើញទេ ដើមទុនដំបូង ១១,០០០ដុល្លារប៉ុណ្ណោះ រយៈពេល ៦ឆ្នាំ ធ្វើឲ្យលោកឡេង ណាវ៉ាត្រា រកស៊ីជោគជ័យជាបន្តបន្ទាប់រហូតក្លាយជា “អ្នកឧកញ៉ា”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃទី ២២ មករា ឆ្នាំ២០២១ នេះ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” បានធ្វើឲ្យមានការអបអរសាទរជាច្រើនដែលអ្នកឧកញ៉ាបានវិវត្តន៍ខ្លួនពីពលករធ្វើការនៅប្រទេសកូរ៉េ តស៊ូរកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជារហូតជួយសង្គមជាតិជាច្រើន។ មានប្រិយមិត្តជាច្រើនក៏បានចង់ដឹងពីប្រវត្តិ និងការរកស៊ីរបស់អ្នកឧកញ៉ាតាំងពីពេលធ្វើជាពលករនៅកូរ៉េ រហូតទទួលបានជោគជ័យយ៉ាងខ្លាំងបែបនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតកំសត់៖

ក្នុងវ័យ៣៤ឆ្នាំ អ្នកឧកញ៉ា ឡេង ភត្រា ដែលប្រិយមិត្តភាគច្រើនបានស្គាល់ឈ្មោះ ឡេង ណាវ៉ាត្រា ធ្លាប់បានរៀបរាប់ជីវីតកំសត់កាលពីអតីតកាលនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនកាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០១៧ ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រប្រចាំភូមិម្នាក់ ផ្ទះធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមជាប់នឹងដីចំនែកអាហារកុំថាឡើយម្ហូបគ្រប់គ្រាន់សូម្បីតែអង្ករក៍ដាច់ពេលដែរ។ បន្ទប់រៀននៃសាលាបឋមសិក្សាឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់នៅក្នុងថ្នាក់ទី៦ ដែលលោក គ្រូ អាន ជាគ្រូ និងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខដែលមានសុខភាពមិនសូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិមិនចេះផឹកស្រាមិនសូវមានគេរាប់ ដែលអ្នកស្រុកនិងបងប្អូនមួយចំនួនមើលងាយហើយប្រមាថលើសពីការទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាមនឹងប្រមាថឪពុករបស់ខ្ញុំជាញឹកញាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានពេលមួយនោះឪពុកខ្ញុំមិននៅទៅរែកដីឆ្ងាយមេឃភ្លៀងនៅផ្ទះអត់មានអង្ករនោះទេ ខ្ញុំ សំលឹងទៅម៉ែ ម៉ែកំពុងហូរទឹកភ្នែក មួយសន្ទុះក្រោយមកម្ដាយខ្ញុំចេញទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយគាត់អោយខ្ញុំចាំផ្ទះ ខ្ញុំពរប្អូនស្រីដែលមានអាយុប្រហែលពីរឆ្នាំជាង ប្អូនប្រុសខ្ញុំយំទារបាយ ខ្ញុំបើកឆ្នាំងបាយគឺឃើញមានតែបាយកកមួយដុំប៉ុណ្ណោះ

ប្អូនខ្ញុំស្រវ់ាយកទាំងអស់ ខ្ញុំវាយប្អូនឡើងយំ ព្រោះខ្លាចអស់បាយខានម៉ែ ម៉ោងប្រហែលបីល្ងាចហើយមិនឃើញម៉ែមកវិញសោះ ប្អូនយំកាន់តែខ្លាំង ខ្ញុំក៏យំដែរ មេឃភ្លៀងយប់ងងឹតស្រាងៗបងប្រុសខ្ញុំមកដល់ជាមួយម្ដាយគឺខ្ញីស្រូវគេបានមួយតៅនឹងសុំបាយគេខ្លះមកជាមួយ គាត់ស្រវ៉ាពរប្អូនស្រីដែលកំពុងយំ ប្អូនប្រុសខ្ញុំយំផងទូពិតម្ដាយផង ហើយគាត់បន្ទោសខ្ញុំទាំងទឹកភ្នែកថាកូនហ្ហើយកូនម៉េចមិនអោយប្អូនស៊ីបាយ ពេលនោះខ្ញុំអាណិតម៉ែណាស់ហើយអាណិតប្អូនណាស់​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាប់ផ្តើមរកស៊ី៖

ឆ្នាំ ២០១០ ដោយសារជីវភាពលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាកចេញពីស្រុកកំណើតនៅខេត្ត ព្រៃវែង។ នៅក្នុងបទសំភាសន៍នៅស្ថានីយ៍ទូរទស្សន៍ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រាប់ថាធ្លាប់លក់ហ្គាស លក់មី ដឹកស្រាលក់ និងបុកល្ហុងជាដើម តែគាត់បរាជ័យរហូត។ លុះក្រោយមកអ្នកឧកញ៉ា ធ្វើការនៅកូរ៉េបាន ២ឆ្នាំ (ឆ្នាំ២០១២) អ្នកឧកញ៉ា មានគំនិតរកស៊ី ក៏ប្រមែប្រមូលលុយកាក់បាន ១១០០០$ និងខ្ចីបងប្អូននិងធនាគារបានជាង ៣ ម៉ឺនដុល្លារទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីទិញដីមួយកន្លែងនៅម្តុំចោមចៅ ទំហំ 28m X 50m ក្នុងតម្លៃ ៤ម៉ឺនដុល្លារជាង។ មួយឆ្នាំក្រោយមក នៅឆ្នាំ២០១៤ អចលនទ្រព្យដំបូងរបស់អ្នកឧកញ៉ា លក់បាន ១២ម៉ឺនដុល្លារ ពោលគឺចំនេញបាន ៨ម៉ឺនដុល្លារ ហើយអ្នកឧកញ៉ា បានបន្តទៅទិញដីតូចៗ ៤កន្លែងផ្សេង សម្រាប់ទុកចំណែក ស្រាប់តែចៃដន្យមានមិត្តភក្តិបានសុំចែកដីពីគាត់ 5m ដើម្បីធ្វើផ្ទះរស់នៅ ហើយក៏មានអ្នកសុំចែកដីជាបន្តបន្ទាប់ទៀត រហូតអ្នកឧកញ៉ា មានគំនិតពុះដីឡូត៌លក់ ដោយខ្ចីលុយគេបន្ថែមទៀត

សម្រាប់ទិញដី នៅផ្លូវជាតិលេខ៣ ចូលហ៊ុនជាមួយមិត្តភក្តិ ២ នាក់ ចាប់ផ្តើមដំបូងនៅទំហំដី ២៥អា ស្នើនឹង ៣០ឡូត៍ រយៈពេលប្រហែល ៥ ទៅ ៦ ខែពង្រីកបានជាង ៧ហិកតា ជិត ៧០០ឡូត៌ (កាលនោះមួយឡូត៌ ១ ពាន់ដុល្លារជាង ទៅ២ ពាន់ដុល្លារជាង) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានជោគជ័យខ្លាំង អ្នកឧកញ៉ា បានបន្តទៅពុះដីឡូត៍លក់នៅតំបន់ព្រៃទទឹងខេត្តកំពង់ស្ពឺ ធ្វើបានជាង ៧០០ឡូត៍ទៀត ។ អ្នកឧកញ៉ាបានចាប់អារម្មណ៍ធ្វើផ្ទះនៅផ្លូវវេងស្រេង គម្រោងដំបូងមាន ១៥១ល្វែង ដោយត្រឹម៣ថ្ងៃលក់បាន ៧០ល្វែង និង ៣ ខែលក់អស់តែម្តង នេះជាការគាំទ្ររបស់បងប្អូនដោយសារតែជឿជាក់

លើភាពទទួលខុសត្រូវខ្ពស់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ា បានមានប្រសាសន៍ប្រាប់ថា ផ្ទះល្វែងតម្លៃទាបបំផុតនៅទីក្រុង អ្នកឧកញ៉ា ផ្តោតទៅលើអ្នកមធ្យម និងអ្នកក្រោមមធ្យម ហើយបងប្អូនធ្វើការរោងចក្រក៏អាចទិញបានដែរ។ រឿងដែលអ្នកឧកញ៉ា លក់ក្នុងតម្លៃធូរថ្លៃបាន គឺដោយសារ អ្នកឧកញ៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រកទិញបានដីធូរថ្លៃ ដោយសារទិញពីអ្នកចង់លក់ និងអ្នកឧកញ៉ា បានផ្តាំថាកុំទិញដីដែលគេមិនចង់លក់។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់មានប្រសាសន៍ក្នុងនៅឆ្នាំ ២០១៨ ថាទ្រព្យ និងដីមានតម្លៃប្រហែល ១០លានដុល្លារ ក្រោយមកអ្នកឧកញ៉ា បានជោគជ័យរហូតដល់ឆ្នាំ ២០២១នេះ ទទួលបានងារជា អ្នកឧកញ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុង​​ពិធី​​សំណេះ​សំណាល​ជាមួយ​នឹង​ពលករ​ និង​​​ពលរដ្ឋ​​រស់​នៅ​ប្រទេស​កូរ៉េ​​ ​សម្តេច​តេជោ​ ហ៊ុន សែន​​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​កោត​សរសើរ​ដល់​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​បាន​ខិតខំ​សន្សំប្រាក់ និង​ចំណេះ​ជំនាញ​ ​​ដែល​បាន​មក​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​​ទៅ​បង្កើត​មុខ​របរ​ផ្សេង​ៗ ​រហូត​ទទួល​ជោគជ័យ​ ពិសេស​ អតីត​ពលករ​ខ្មែរ​ម្នាក់​បាន​​តស៊ូ​​ជោគជ័យ​ ក្នុង​វិស័យ​អចលនទ្រព្យ​ គឺឧកញ៉ា​ ឡេង ​ណាវ៉ាត្រា​ ដែល​សន្សំលុយ​តិចតួច​បាន​ពី​កូរ៉េ យក​ទៅ​ទិញ​ដី​ធ្លី។

លោក​ឡេង ណាវ៉ាត់ត្រា​ដែលមាន​ឈ្មោះ​ដើម ឡេង ភក្រា ត្រូវ​បាន​មហាក្សត្រ​ផ្តល់គោរមងារ​ជា​ឧកញ៉ា​នៅ​ថ្ងៃ ០៦ កក្កដា ឆ្នាំ ២០១៨។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយធ្វើផ្លូវថ្នល់សម្រាប់សង្គម និងបានជួយការងារសង្គមជាច្រើនផងដែរ ដូចជា៖ កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា យក​ថវិកា​ចំនួន ៨០លាន​រៀល ​ជួយ​ដល់​មន្ទីរពេទ្យគន្ធបុប្ផា ។

ខែតុលា ឆ្នាំ ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ​​ថវិការហូតទៅដល់ ៦០ម៉ឺនដុល្លារ និងបាន​ដឹក​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ របស់​លោក​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់​តែ​ម្ដង​នៅ នៅ​ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ។ អំណោយ​ដែល​ក្រុម គ្រួសារ Galaxy Navatra នាំអំណោយ​ទៅ​ចែក​ជូន​មាន អង្ករ៥០តោន និង​គ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។

ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាជនងាយរងគ្រោះ។ ប្រភព៖ khmer-press

Related posts

Leave a Comment