ញាក់សាច់!! ខួបកំណើត ឆ្នាំនេះ ស៊ឹម សុលិកា គ្រប់ទឹកប្តីជូនសុទ្ធតែ ប្រអប់អាថ៌កំបាំង គ្រាន់តែបើកមើលភ្លាម ទាំងគីបតែម្តង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនទូទៅ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺ អ្នកនាង សុឹម សូលិកា នោះ ដែលជាពិធីការិនី ហើយក៏ជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ផងដែរ ហើយក៏ធ្លាប់សម្តែងរឿង “នេសាទក្រពើ” ជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកនាង សុឹម សូលិកា កំពុងមានក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏កក់ក្តៅរបស់ខ្លួន ជាញឹកញាប់ សូលិកា តែងតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ជាមួយស្វាមី និង កូនស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ គេបានឃើញ ស្វាមី និង កូនស្រីសណព្វចិត្តរបស់ខ្លួន បានរៀបចំ កាដូដ៏សែនភ្ញាក់ផ្អើល ទោះគ្មាននំ ទោះគ្មានផ្កា តែក្រឡេកទៅមើលពី ការបង្ហាញអារម្មណ៍របស់ រូបនាង គឺរីករាយខ្លាំងណាស់ មិនតែប៉ុណ្ណោះ រូបនាងក៏បង្ហាញអារម្មណ៍ នឹកស្មានមិនដល់ដូចគ្នា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំភើបចិត្តខ្លាំងពេក អ្នកនាង សូលិកា បានពោលពាក្យយ៉ាងខ្លីបែបនេះថា៖ “ថ្មីចេស… គ្រាន់តែដល់ម៉ោង 00.01AM ភ្លាម បានទទួលកាដូភ្លាមតែម្ដង No cake No flower No food មែនតើ Birthday ឆ្នាំនេះ Surpriseហើយចា ហើយពេញចិត្តទៀត សូមអរគុណម្ចាស់ជីវិតទាំងពីរដែលបានរួមសហការគ្នាយ៉ាងសម្ងាត់ ឆ្នាំនេះប្លែកមែន គេដាស់ជូនកាដូម៉ោង១ទាបភ្លឺ ។ ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ទេ ស្រាប់តែថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ សូលិកា ក៏បានទទួលប្រអប់អាថ៌កំបាំងមួយទៀត ពីស្វាមី មានអីស្រាប់តែចាក់សោរ បើកមើល ក៏ឃើញសុទ្ធតែលុយដុល្លារ ទាំងដុំៗ ឃើញហើយពិតជាគួរឲ្យរំភើបជំនួសណាស់។

ក្នុងនោះដែរ អ្នកនាង សូលិកា ក៏បានភ្ជាប់សារមួយប្រាប់បន្ថែមទៀតថា៖ “ច្រៀងលេង ធ្វើវីដេអូលេង ផុសទុកមើលលេង ទាំងនេះគ្រាន់តែជាអនុស្សាវរីយ៍ខ្លះៗ ដែលចងក្រងទុកសម្រាប់ញាតិមិត្ត កូនចៅរបស់ខ្ញុំមើលនាពេលអនាគត ។

ហើយក៏សូមអរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះមហាមិត្តនៅក្នុងហ្វេសប៊ុកទាំងអស់គ្នា ដែលបានផ្ញើសារជូនពរខ្ញុំក្នុងថ្ងៃខួបកំណើត និងមិត្តទាំងអស់ដែលតែងតែចូល like comments ផ្ដល់ក្ដីស្រលាញ់រាប់អានខ្ញុំព្រមទាំងគ្រួសាររបស់ខ្ញុំ សូមបងប្អូនមហាមិត្តទាំងអស់ រស់នៅបានសុខសប្បាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment