អាជ្ញាធរថៃសង្ស័យថាក្រុមពលករចំណាកស្រុកគឺជាប្រភពចម្លងជំងឺកូវីដ ១៩ នៅផ្សារបោះដុំបង្គាក្នុងខេត្ត…..

ថៃ៖ អាជ្ញាធរថៃបានដាក់ការសង្ស័យថា ក្រុមពលករចំណាកស្រុកគឺជាប្រភពចម្លងជំងឺកូវីដ ១៩ នៅក្នុងផ្សារនៃខេត្ត Samut Sakhon ដែលករណីនេះជាករណីចម្លងក្នុងសហគមន៍ដ៏គួរឲ្យបារម្ភមួយសម្រាប់ប្រទេសថៃផងដែរ ។ បើតាមលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា មន្ត្រីជំនាញនឹងធ្វើការតាមដានពលរដ្ឋប្រមាណជា ១០ ០០០ នាក់ និងធ្វើតេស្តចំពោះពួកគេគ្រប់ៗគ្នាយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកប្រភពចម្លងដំបូងគេបង្អស់ដែលជាកត្តាងាយស្រួលក្នុងការទប់ស្កាត់ការចម្លងជំងឺបន្ថែមចូលទៅក្នុងសហគមន៍ជាបន្តទៀត។

ទន្ទឹមគ្នាផ្សារ Talad Klang Kung ឬតាមធម្មតាគេហៅថា ផ្សារបោះដុំបង្គារ ដែលជាកន្លែងផ្ទុះការរាតត្បាតជំងឺនោះក៏ត្រូវបានអាជ្ញាធរសម្រេចបិទទ្វាររយៈពេល ៣ ផងដែរ ដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ។ សូមរម្លឹកថា ករណីរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងកន្លែងកើតហេតុខាងលើនេះបានផ្តើមចេញពីស្តី្រជាអ្នកលក់បង្គាវ័យ​ ៦៧ ឆ្នាំម្នាក់ ដែលបានតេស្តវិជ្ជមានកាលពីថ្ងៃទី ១៣ ខែធ្នូកន្លងទៅនេះ ហើយរហូតកទល់នឹងពេលនេះមានសាច់ញាតិរបស់គាត់ចំនួន ៣ នាក់ផ្សេងទៀតក៏បានឆ្លងជំងឺនេះផងដែរ ក្នុងនោះមានម្តាយអាយុ ៩៥ ឆ្នាំ របស់គាត់ម្នាក់ និងបងប្អូនស្រី ២ នាក់ផ្សេងទៀតមានអាយុ ៧៣ ឆ្នាំ និង ៥៧ ឆ្នាំ។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៤ ៣៣១ ករណី និងស្លាប់ចំនួន ៦០ ករណីផងដែរ៕

Coronavirus virus outbreak and coronaviruses influenza background as dangerous flu strain cases as a pandemic medical health risk concept with disease cells as a 3D render

Related posts

Leave a Comment