មិត្តល្អ អត់ចោលគ្នាទេ! អ្នកនាង សុគន្ធ និសា បានមកចូលរួមពិធីបុណ្យ ៧ថ្ងៃ លោកយាយ របស់ ឱក សុគន្ធកញ្ញា ក្នុងទឹកមុខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងពោលពាក្យថា…

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានជួបទុក្ខធំ ខណៈដែលមនុស្សជាទីស្រលាញ់របស់ខ្លួន បានលាចាកលោកបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានប្រាប់បន្ថែមឲ្យដឹងដែរថា៖ “ក្នុងនាមខ្ញុំជា admin page សូមអរគុណដល់ បងប្អូនទាំងអស់គ្នាដែលបាន ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារបង កញ្ញា ដែលម៉ាក់យាយគាត់ បានទទួលមរណភាព ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាររំលែកទុក្ខរបស់បងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ ស.ព លោកយាយ របស់តារាចម្រៀងខាងលើរូបនេះ បានរៀបចំពិធីបូជា រួចហើយ ហើយកូនចៅទាំងអស់ មិនអាចទប់ទឹកភ្នែកបានឡើយ ព្រោះតែនូវនឹកស្រណោះ អលោះអាល័យជាពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀងអ្នកនាង សុគន្ធ និសា បានមកចូលរួមពិធីបុណ្យ ៧ ថ្ងៃ របស់ លោកយាយ អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងទឹកមុខយ៉ាងក្រៀមក្រំបំផុត ក្នុងនោះដែរ និសា បានពោលពាក្យមួយឃ្លាថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ចូលរួមពិធីបុណ្យគំរប់ខួប ៧ថ្ងៃ លោកយាយ ម៉ា រិនថា សូមចូលរួមរំលែកទុក្ខផង ញ៉ា Aok Sokunkanha – ឱក សុគន្ធកញ្ញា សូមវិញ្ញាណក័្ខន្ធលោកយាយបានទៅកាន់ទីស្ងប់”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment