អ្នកគាំទ្រពេញចិត្តស្តូក!! ទ្រាំលែងបានលោក សួន ពិសិដ្ឋ ដាច់ចិត្តដាក់ចំៗ ដល់តារាគ្មានសីលធម៌មួយចំនួនបែបនេះថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់លោក សួន ពិសិដ្ឋ រួចមកហើយ ដែលលោកគឺជាអ្នកនិពន្ធសម្បូរដោយទេពកោសល្យមួយរូប ដោយកន្លងមកលោកធ្លាប់និពន្ធបទចម្រៀងល្បីៗជាច្រើនបទដល់តារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា។ លើសពីនោះ ទ្រនំចុងក្រោយដែលលោកកំពុងតែបន្តសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនោះ គឺស្ថិតក្នុងផលិតកម្មរស្មីហង្សមាស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតពីអាយុកាលនៅលើវិថីសិល្បៈមិនថាតែជាតារាចម្រៀង ឬ ជាអ្នកនិពន្ធនោះទេ លោក សួន ពិសិដ្ឋ អាចចាត់ទុកបានថាជារៀមច្បងមួយរូប មានសម្ថភាពធ្វើឱ្យសិល្បករជំនាន់ក្រោយយកលោកធ្វើជាគំរូទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក សួន ពិសិដ្ឋ ឯនោះវិញ ជារឿយៗលោកតែងបង្ហាញនូវសកម្មភាពការងារ ជាពិសេសនោះគឺទ្រឹស្តីល្អៗជាច្រើនដល់មហាជន​ ហើយថ្មីៗនេះ លោកក៏បានបង្ហោះសារមួយពាក់ព័ន្ធនឹងតារាមួយចំនួន ដែលគ្មានសីលធម៌ធ្វើឱ្យសិល្បករ-ការិនី និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពេញចិត្តយ៉ាងខ្លាំង និង មានការខមមិន share យ៉ាងច្រើនតៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សួន ពិសិដ្ឋ រៀបរាប់ថា «បើខ្លួនក្លាយជាតារាហើយនុះ ចុះបើធ្វើខ្លួន និង ចរិតឱ្យជាសាមញ្ញៗទៅវាថី ? ចាំបាច់ធ្វើខ្លួនជាតារាមហាអស្ចារ្យរៀបឫកពាអីក៏ម្ល៉េះៗ? ឬមួយក៏ធ្លាក់ថ្កុលមាសតាម…? សម្រាប់បុគ្គល ដែលជាតារាគ្មានសិលធម៌គ្មានគុណធ៌ម ភ្លេចដើមកំណើតខ្លួនតែប៉ុណ្ណោះ ! សូមកុំរើសដាក់ខ្លួនបើអ្នកមិនមែនដូច្នេះទេនោះ ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលខ្លះ គតិបណ្ឌិតជ្រៅជ្រះពេកស្ដាប់មិនយល់នោះទេ ទាល់តែពាក្យរាក់ៗក្រៀមភាសាអីទើបស្ដាប់គ្នាយល់ ! ថ្ងៃនេះសូមនិយាយពាក្យរៀង (តាច) កាចបន្តិចហើយ និយាយភាសាមនុស្សទេ ជំនួសមុខឱ្យហ្វេនរាប់លានអ្នកដែលចង់និយាយពាក្យក្នុងចិត្តនេះ ។ រើសអាយដលឱ្យប្រយ័ត្នប្រយែង ចេះមើលអាយដលផងណាហ្វេនៗ ​។ ជូនពរសុខភាពល្អទាំងអស់គ្នា» ៕

Related posts

Leave a Comment