លោកស្រី ឱ វណ្ណ​ឌី​ន ព្រមាន​ថា បើ​ឆ្លង​កូ​វី​ដ​កើន​ច្រើន ផុត​បន្ទាត់​ក្រហម មាន​តែ​បិទ​ខ្ទប់​ប្រទេស​ទៀត​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ព្រមាន​ថា ស្ថានភាព​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​វា . យលុក​នៅ​ក្នុង​សហគមន៍​កម្ពុជា បាន​ឈាន​ដល់​បន្ទាត់​ក្រហម ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ បើសិនជា​ឆ្លង​ផុត​បន្ទាត់​ក្រហម​ទៀត ចាំបាច់​ត្រូវ​បិទ​(​ប្រទេស​)​ទៀត​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​ព្រមាន​បែប​នេះ ក្នុង​ឱកាស​នាំ​យក​ថវិកា​ចំនួន ១០​លាន​រៀល និង​សម្ភារ​ផ្សេង​ទៀត​របស់​សម្តេច​តេ​ជោ ប្រគល់​ជូន​អ្នក​ចាក់​វ៉ាក់សាំង​ទី​៤​លាន ដែល​ជា​យុទ្ធ​ជន​ពិការ​នៅ​ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណ​ឌី​ន ក៏​បាន​ជម្រាប​ជូន​ថា កិច្ច​ពិ​ភា​គ្សា​ជាមួយ WHO គឺ​យើង​ឃើញ​ថា បច្ចុប្បន្ន​នេះ កម្ពុជា​គឺ​ហាក់ដូចជា​បាន​ចូល​ទៅ​ដល់​បន្ទាត់​ក្រហម​ទៅ​ហើយ ។ អ៊ីចឹង បើ​យើង​នៅ​បន្ទាត់​ក្រហម យើង​នៅ​តែ​មិន​ព្រម នៅ​តែ​ធូររលុង នូវ​វិធានការ​ដាក់​ចេញ​នោះ កម្ពុជា​នឹង​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ ។ នៅ​ពេល​ឆ្លង​ផុត​បន្ទាត់​ក្រហម តើ​មាន​ន័យ​ថា​ម៉េច ? មាន​ន័យ​ថា យើង​នឹង​ដាក់ខ្លួន​យើង​ទាំងអស់​គ្នា ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ហៅ​ថា ការ​ឆ្លង​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ ។ បើ​ឆ្លង​ចូល​ទៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​ហើយ កម្ពុជា​លំបាក​ហើយ​ពេល​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់​ចំណុច​នេះ លោកស្រី ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា បើសិន​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ​នោះ វា​នឹង​បង្ក​ឱ្យ​មានការ​បា . ត់ប . ង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត ដោយសារ​តែ​កម្លាំង នៃ​ការ​រាលដាល​ជំងឺ​នេះ លើស​សមត្ថភាព​សុខាភិបាល​សាធារណៈ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណ​ឌី​ន បាន​ព្រមាន​អោយ​ដឹង​ដូច្នេះ​ថា បើ​យើង​ឆ្លង​ផុត​បន្ទាត់​ក្រហម ក្លាយជា​រាតត្បាត​ឆ្លង​ទ្រង់ទ្រាយ​ធំ បើ​ចរន្ត​ឆ្លង​វា​រត់​ខ្លាំង​ទៅ​ក្នុង​សហគមន៍​របស់​យើង មូលដ្ឋាន​សុខាភិបាល​សាធារណៈ​មន្ទីរពេទ្យ ត្រូវ​តែ​ហួស​ពី​សមត្ថភាព​ហើយ ពីព្រោះ​វា​ច្រើន​មែនទែន ដល់​អ៊ីចឹង​អត់​មាន​កន្លែង​ដាក់​នោះ​ទេ ។ ដើម្បី​កាត់​ផ្តាច់ គឺ​ជៀស​មិន​រួច​អំពី​ការ​បិ . ទ​ខ្ទប់​(​ប្រទេស​)​ទៀត​ហើយ បើ​មានការ​បិទ​ខ្ទប់​ទៀត បងប្អូន​មិន​ចង់​នោះ​ទេ ។ អ៊ីចឹង បងប្អូន​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ទា . មទារ​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បាន​ត្រឹម​ត្រូវជា​ទីបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ មិថុនា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចេញ​វិធានការ​ពង្រឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ប្រភេទ Delta ។ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​ការ​វាយលុក​ដោយ​មេរោគ​ប្រភេទ​អាល់​ហ្វា (B.1.1.7)​ គឺ​មានការ​ឆ្លង​លឿន​ជាង​វីរុស​ប្រភេទ​ដើម នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ ស្រាប់តែ​ពេល​នេះ មានវត្តមាន​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ Delta ថ្មីមក​ពី​ឥណ្ឌា មាន​ភាព​សាហាវ​ខ្លាំង​ជាង​មេរោគ​មុន​ៗ​រហូត​ដល់​ទៅ​១៥​ដង ខណៈ​ក្រសួង​សុខា​ភិបាល មិន​ទាន់​ដឹង​ថា មេរោគ​កូ​វី​ដ​-១៩ នេះ មាន​អត្ត​ច​រិ​ក​បែប​ណា​នៅឡើយ ។ គិត​មក​ដល់​ពេល​កម្ពុជា រក​ឃើញ​អ្នកជំងឺ​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​បំប្លែង​ថ្មី​ប្រភេទ​«Delta»​នេះ ២២​នាក់​ហើយ ។ មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា ឆ្លង​កូ​វី​ដ​-១៩ កាន់តែ​ច្រើន ហើយ​ប្រឈម​មុខ​ហានិភ័យ​នេះ ដោយសារ​តែ​មាន​ករណី​នាំ​ចូល​វីរុស​បំប្លែង​ថ្មី​ប្រភេទ ដែល​តា ឬ (B.1.617.2) នេះ គឺ​សុទ្ធ​សឹង​ជា​អ្នកមាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០២១​នេះ​ថា រក​ឃើញ​ករណី​ឆ្លង​ថ្មី បន្ថែមចំនួន ១,១៣០​នាក់ (​ក្នុង​នោះករណី​នាំ​ចូល​កម្ពុជា​មាន​ចំនួន ១៣៩​នាក់​) ខណៈ​ជា​សះស្បើយ ៦៧០​នាក់ ដែល​ស្លា​.​ប់​ថ្មី ចំនួន ២៧​នាក់ ។ ចំនួន​នេះ​នាំ​ឲ្យ​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​កើនឡើង​ដល់ ៥០,៣៨៥​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ៤៤,១៤៣​នាក់ និង​មាន​អ្នក​ស្លា​.​ប់ សរុប ៦០២​នាក់​ហើយ ៕

Related posts

Leave a Comment