ហឺ…!!! ម្ចាស់ តោ បារម្ភខ្លាចកើតរឿងទាំងនេះឡើង ពេលមនុស្សម្នាសម្រុកទៅលេង «ហ៊ីម៉ា» ដល់ផ្ទះច្រើនខ្លាំង (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហ៊ីម៉ា» បានត្រឡប់មកដល់គេដ្ឋានម្ចាស់របស់វានៅក្នុងខណ្ឌបឹងកេងកងវិញបានមួយរយៈហើយ ក្រោយការសម្រេចអនុញ្ញាតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ «ហ៊ីម៉ា» បានត្រឡប់មកផ្ទះវិញភ្លាម បើគិតមកដល់ពេលនេះ គេសង្កេតឃើញមានអ្នកសារព័ត៌មាន និង មនុស្សជាច្រើនដែលធ្លាប់បានសម្តែងការព្រួយបារម្ភ ចង់ឃើញសត្វតោផងនោះ ក៏បាននាំគ្នាទៅលេងផ្ទះម្ចាស់តោជាច្រើនបន្តបន្ទាប់ឥតដាច់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមម្ចាស់ «ហ៊ីម៉ា» បានបង្ហោះឱ្យដឹងកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះថា ក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនេះ មានអ្នកគាំទ្រជាច្រើនបានមកលេង «ហ៊ីម៉ា» ដល់ផ្ទះច្រើនដដែល ដែលធ្វើឱ្យម្ចាស់ «ហ៊ីម៉ា» មានការព្រួយបារម្ភជាខ្លាំង ហើយជាមួយគ្នានោះដែរ ម្ចាស់ «ហ៊ីម៉ា» ក៏បានក្រើនរំឭកទៅកាន់បងប្អូនអ្នកគាំទ្រទាំងអស់ដែលមកលេង សូមឱ្យរក្សាគម្លាត និង កុំសូវស្និទ្ធស្នាលជាមួយ «ហ៊ីម៉ា» ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Qi Xiao ដែលគេស្គាល់ជាម្ចាស់ «ហ៊ីម៉ា» បានលើកឡើងដូច្នេះថា «រយៈពេល ២ ថ្ងៃនេះ មានបងប្អូនជាច្រើនបានមកលេង ហ៊ីម៉ា ប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តការពារ និង អនុវត្តវិធានការ ៣ កុំ និង ៣ ការពារ ឱ្យបានជាប់ជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជៀសវាងជំងឺនេះរីករាលដាល់កាន់តែខ្លាំង ធ្វើឱ្យថ្នាក់ដឹកនាំពិបាក ហើយសង្ឃឹមថាពេលដែលបងប្អូនមកលេង ហ៊ីម៉ា ត្រឹមមើល និង ថតបានហើយ កុំលេងស្និទ្ធស្នាលពេក ជៀសវាងការពារខ្លាចមនុស្សច្រើនធ្វើឱ្យវាភ័យអាចមានបញ្ហាផ្សេងៗដែលយើងមើលមិនឃើញអាចកើតឡើង» ៕

Related posts

Leave a Comment