នេះឬមិត្តភាព !! មិត្តភ័ក្ត បែកគ្នាជាង១០ឆ្នាំ បានជួបគ្នាវិញ ជីវភាពខុសគ្នាឆ្ងាយ មិត្តជាថៅកែក៏បានមិត្តម្នាក់ទៀតជាអ្នកក្រ ស្រាប់តែមានរឿងរំជួលចិត្តបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មានការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់បងប្អូនដែលនិយម លេងបណ្តាញសង្គម ហ្វេសប៊ុក ដោយបុរសម្នាក់ បានជួយមិត្តភក្តិ ដែលធ្លាប់កម្សត់កម្រ ជាមួយគ្នាកាលពីនៅកុមារភាពដែលធ្លាប់ តែដើរដាក់បង្កៃតាមស្រែជាមួយគ្នា មើលក្របីជាមួយគ្នា ហើយពេលនេះដោយសារតែមានវិបត្តិជំងឺកូវីដ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឲ្យមិត្តភក្តិរបស់លោក ត្រូវបាត់បង់ការងារ លោកក៏ព្រមឲ្យមិត្តភក្តិម្នាក់នោះ មកធ្វើការងារជាមួយប្រកបដោយទឹកចិត្តល្អកម្ររកបានទោះខានជួបគ្នារហូតដល់ ១០ឆ្នាំក្តី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយពេលបានជួបគ្នាស្ថានភាព និងជីវភាពគ្រួសារខុសគ្នាឆ្ងាយ ដោយម្នាក់ជាថៅកែ ឯម្នាក់ទៀតជាកម្មករគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងតាមរយៈគណនីហ្វេសប៊ុកផ្លូវការ របស់លោក មានឈ្មោះថា «លោក ជឹម សុជា» បានសរសេររៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«មានគេម្នាក់ Call មកខ្ញុំហើយនិយាយថា អញអស់លុយចាយហើយ ឲ្យអញសុំខ្ចីលុយចាយខ្លះមក ព្រោះការងារអត់សូវមានធ្វើ(លើកអីវ៉ាន់)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំសួរថា៖ បងនណាគេ? គាត់៖ អញ ខ្ញុំ៖អញណា? គាត់៖អញអាត្រង ( ឈ្មោះគាត់ ) តាមពិតគាត់ពួកម៉ាកខ្ញុំសោះ យើងធំឡើងជាមួយគ្នា យើងខានជួបគ្នាជាង១០ឆ្នាំហើយធ្លាប់មើលក្របី និង ដើរដាក់បង្កៃតាមស្រែជាមួយគ្នានៅតូចៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចទៀតហៅគាត់មកធ្វើការនៅ ហាងអង្ករ ជាមួយខ្ញុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើខ្មាស់គេទេ! ដែលមានមិត្តភក្តិមិនមែនជាអ្នកមាន ? ចំណែកខ្ញុំជាកូនអ្នកក្រម្នាក់ដែរ ឥឡូវនៅតែជាកូនអ្នកក្រដែរ ព្រោះឪពុកម្តាយខ្ញុំជាកសិករ»៕ប្រភព៖ហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែឃើញបងប្រុសធ្វើទង្វើ ដ៏ល្អបែបនេះបងប្អូនយើងចូល Comment& Share ព្រោងព្រាតនិងបានកោតសរសើរនូវទឹកចិត្តដ៏ល្អមួយនេះ ។

បងប្អូនចង់ជ្រាបកាន់តែ ច្បាស់សូមទស្សនារូបភាពដូចខាងក្រោម ៖

Related posts

Leave a Comment