តាណូអ៊ែលចុះចែកកាដូខុសបច្ចេកទេសទើរលើបង្គោលខ្សែភ្លើង សំណាងមិនឆក់ស្លាប់

លោកតា Santa Claus ម្នាក់បានចុះមកចែកកាដូជូនមនុស្សលោកខុសបច្ចេកទេសត្រូវជាប់នៅលើបង្គោលខ្សែរភ្លើងយ៉ាងយូរទម្រាំតែគេជួយសង្គ្រោះយកគាត់ចុះមកដីវិញបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Rio Linda រដ្ឋ California សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញនេះ។ គួរបញ្ជាក់ជូនថា តាមវប្បធម៌របស់ក្រុមអ្នកកាន់សាសនាកាតូលិកនៅក្នុងថ្ងៃទី ២៥ ធ្នូខាងមុខនេះពួកគេនឹងប្រារព្ធពិធីបុណ្យមួយដែលមានឈ្មោះថា Christmas ឬប្រជាពលរដ្ឋខ្មែរនិយមហៅថា បុណ្យណូអ៊ែល ហើយនៅក្នុងពិធីបុណ្យនេះបើតាមជំនឿនិងតាមខ្សែភាពយន្តគឺមានលោកតា Santa Claus ឬលោកតាណូអ៊ែលជិះស្គីរលើទឹកកកនិងហោះហើរគ្រប់ទីកន្លែងដើម្បីចែកស្ករគ្រាប់ឬអំណោយផ្សេងៗទៅប្រជាពលរដ្ឋជាពិសេសគឺក្មេងៗតែម្តង។

យ៉ាងណាក្តីសម្រាប់នៅក្នុងសង្គមជាក់ស្តែងវិញ នាពេលកន្លងមកក៏មានមនុស្សមួយចំនួនបានតែងខ្លួនជាលោកតាណូអ៊ែលដើរតាមផ្លូវសាធារណៈចែកអំណោយដល់ប្រជាពលរដ្ឋផងដែរ ដើម្បីបង្កើតបរិយាកាសរីករាយនៅក្នុងពិធីបុណ្យនិងដើម្បីបួងសួងឲ្យពលរដ្ឋទាំងអស់ជួបតែសំណាងល្អ។ ដោយឡែកនៅក្នុងករណីខាងលើនេះវិញគឺ មានបុរសដែលតែងខ្លួនជាលោកតាណូអ៊ែលម្នាក់ចង់ឲ្យមានកាចាប់អារម្មណ៍ខ្លាំងទើបរូបគាត់សម្រេចលោតចេញពីយន្តខ្នាតតូចមួយគ្រឿងដោយប្រើប្រាស់ឆ័ត្រយោងសម្រាប់ចុះមកទីក្រុងដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ តែជាអកុសគាត់ក៏បានជាប់នៅលើបង្គោលខ្សែភ្លើងយ៉ាងយូរទើបក្រុមការងាពន្លត់អគ្គិភ័យអាចជួយយកគាត់ចុះមកដីវិញបាន។ យ៉ាងណាក្តី លោកតាណូអ៊ែលរូបនេះមិនមានរបួសធ្ងន់ធ្ងរនោះទេ៕

Related posts

Leave a Comment