នាយករដ្ឋមន្រ្តីថៃ ស្តីបន្ទោសលើជនអន្តោប្រវេសន៍ខុសច្បាប់ ចំពោះការឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍ធ្វើអោយប្រទេសមានបញ្ហា…..

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានស្តីបន្ទោសលើជនអន្តោប្រវេសន៍ខុសច្បាប់ ចំពោះការផ្ទុះឡើងនូវការករណីឆ្លង COVID-19 ចូលក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ ដែលរហូតមកទល់ពេលនេះមានករណីឆ្លងជាង ១,០០០នាក់ករណីហើយ ដែលភាពច្រើនជាពលករមីយ៉ាន់ម៉ា នៅឯផ្សារគ្រឿងសមុទ្រនៅក្បែរាជធានីបាងកក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

លោកប្រាយុទ្ធ បានមានប្រសាសន៍ថា លោកអាចនឹងប្រកាសវិធានសុវត្ថិភាពថ្មីនៅសប្តាហ៍នេះ នៅមុនការប្រារព្ធពិធីចូលឆ្នាំថ្មីចូលមកដល់។ លោកក៏បានសន្មតថា ការផ្ទុះឡើងថ្មីៗនេះនៅក្នុងខេត្តសាមុតសាខន គឺបណ្តាលមកពីសកម្មភាពរត់ពន្ធមនុស្ស ចូលទៅក្នុងប្រទេសថៃ ដែលរហូតមកដល់ពេលនេះ ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកទាបបំផុតនៅលើពិភពលោក។

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើកញ្ចក់ទូរទស្សន៍ជាតិ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងយ៉ាងដូច្នេះថា«ការផ្ទុះឡើង នៃការឆ្លងរីករាលដាលចុងក្រោយបង្អស់ នៅខេ្តសាមុតសាខន គឺភាគច្រើនបណ្តាលមកពីជនអន្តោប្រវេសន៍ខុសច្បាប់ ហើយពួកគេបាននាំសេចក្តីសោកសៅដល់ប្រទេស»៕

ប្រភព:freshnew

Related posts

Leave a Comment