ធ្វើបុណ្យចំមនុស្សខុស ! ខំអាណិតទើបយកមកនៅជាមួយ តែលទ្ធផលគេយកខ្វេះកូនជ្រូក យកលុយអស់គ្មានសល់

ស្រ្តីម្នាក់អង្គុយយំស្តាយ និងខកចិត្តជាខ្លាំង ដែលខំជឿទុកចិត្តមនុស្សខុស ។ ស្តាយទឹកចិត្តដែលស្រលាញ់ អាណិត មិនស្មានដល់ថា ការទុកចិត្តឲ្យគេមកនៅជាមួយ គឺជារឿង ដែលធ្វើឲ្យយើងស្មានមិនដល់ទាល់តែសោះ ដែលគេហ៊ានធ្វើបែបនេះចំពោះយើង ។

ស្រ្តីម្នាក់ ស្តាយកំលាំង ស្តាយទឹកចិត្ត ខំយកគេមកនៅជាមួយ តែចុងក្រោយ បែរជាត្រូវគេលួចខ្វេះយកលុយនៅក្នុងកូនជ្រូកអស់ គ្មានសល់ ។ ការខំប្រឹងសន្សំលុយ បន្តិចបន្តួចដើម្បី គ្រាន់ដោះទាល់ ពេលដែលត្រូវការចាំបាច់ តែពេលនេះគ្មានសល់អ្វី សូម្បីតែបន្តិច។

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pao Sopheak បានបង្ហោះសារថា​” លុយចំណេញលក់ Onlineខំសន្សំទុកមិនហានចាយ !សូម្បីតែលុយប្តីអោយមកទុកប្រើចាំថ្ងៃខ្លះ ក៏សន្សំទុកខ្លះចុងក្រោយត្រូវគេខ្វេះយកអស់ ។បន្សល់ទុកតែប៉ុណ្ណឹង។

ប៉ុន្មានអាទិត្យរវល់រឿងប្តីឈឺផង កូនឈឺផង មិនបានចាប់អារម្មណ៍ ផ្ញើរកូនតែនឹងគេ ទុកចិត្តគេពេកចុងក្រោយគេលួចង្គឹះអស់។ លុយដែរប្រឹងរកដោយកម្លាំងញើសឈា.មលក់ម្តងៗមិនងាយទេសម័យCOVIDទំម្រាំបានចេញអីវ៉ាន់មួយកញ្ចប់ពីកញ្ចប់និយាយឡើងស្អកកទម្រាំគេទិញ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តទៀតថា “ខំអាណិតទើបយកមកនៅជាមួយតែលទ្ធផលគេយកអស់គ្មានសល់ សន្សំតាំងពីបន្ទប់ជួលចាស់រហូតដល់ថ្មីទើបហានដាច់ចិត្តបោកព្រឹកមិញស្រាប់អស់អាលីង។ ធ្វើបុណ្យចំមនុស្សខុស។ ខ្ញុំយំព្រោះស្តាយលុយដែលខ្ញុំខំសន្សំព្រោះមិនងាយរកបានទេ!! ខ្ញុំមិនរករឿងទេតែខ្ញុំចាំទុកក្នុងខួរក្បាលរបស់ខ្ញុំថាមនុស្សដូចអ្នកឯងអោយនៅជិតខ្លួនទៀតគឺមិនកើតទេ”។

Related posts

Leave a Comment