ដូចទេវតាប្រទានអ៊ីចឹង! ជីវភាពក្រីក្រតោកយ៉ាក ឪពុកក៏ពិការ ស្រាប់តែឈ្នះរង្វាន់ ១០០លានដំបូងគេពីខារ៉ាបាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ស្ពឺ៖ ទឹកប្រាក់ ១០០លានរៀល ដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ត្រូវបានធ្លាក់ទៅដល់ដៃយុវជនម្នាក់ដែលមានឈ្មោះ គីម ស្រេង អាយុ ១៩ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នកបើករថយន្តរោងចក្រ រស់នៅភូមិត្រពាំងលាប ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ យុវជន គីម ស្រេង បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកក្រតោកយ៉ាកខ្លាំងមែនទែន ព្រោះឪពុកក៏កំពុងធ្លាក់ខ្លួនឈឺ និងពិការជើង ដោយសារធ្លាក់ពីលើដើមត្នោត ហើយខ្លួនគ្មានមុខរបរអ្វី ក្រៅពីស៊ីឈ្នួលបើករថយន្តរោងចក្រតែប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនរូបនេះបានបន្តឱ្យដឹងទៀតថា ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះ ក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមក ខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី២៣ ខែមករា នេះ បន្ទាប់ពីសម្រាក់ពីការងារ អស់កម្លាំង ខ្លួនក៏ទៅទិញ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងទទួលទាន ស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាម ក៏ឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះ ​ក៏បានប្រាប់ទៅអ្នកលក់ ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។ យុវជន គីម ស្រេង បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅព្យាបាលជើងឪពុក និងសង់ផ្ទះឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មទ្រទ្រង់ជីវភាពគ្រួសារផងដែរទៅថ្ងៃអនាគត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕

Related posts

Leave a Comment