ពុទ្ធោអើយ !! រកឃើញព្រះសង្ឃ និងអ្នកស្នាក់នៅតាមវត្ត ១៤១អង្គ/នាក់ ក្នុងចំណោមវត្ត១៥០កន្លែងនេះឆ្លងកូវីដ១៩…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅតាមវត្តអារាមចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ ហើយមានព្រះសង្ឃគណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ចំនួន ៨,៩៧៥អង្គ/នាក់ត្រូវបានយកសំណាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទេព គង្គា បានឲ្យដឹងដូច្នេះថា៖ ៉ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ១៩ រួចរាល់អស់ហើយ មានចំនួន ៨,៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តអារាមចំនួន ១៥០ ត្រូវបានក្រុមការងារសុខាភិបាលយកសំណាករកមេរោគកូវីដ១៩ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន៩៧អង្គ តាអាចារ្យចំនួន៩នាក់ ដូនជីតាជី ចំនួន១៥នាក់ និងសិស្ស និស្សិតចំនួន ២០នាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទេព គង្គា បានឲ្យដឹងទៀតថា វត្តអារាមនៅក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៥៤ ហើយពេលនេះវត្តអារាមចំនួន ១៥០ហើយ ត្រូវបានយកសំណាករកមេរោគកូវីដ១៩ ចំណែកឯវត្តអារាមនៅសល់៤ទៀតមានវត្តខ្លះបានយកសំណាករួចហើយ និងវត្តខ្លះមានលទ្ធភាពយកសំណាកខ្លួនឯង៕

Related posts

Leave a Comment