គាត់ប្រាប់ថា “ខ្ញុំពិការមែន តែខ្ញុំប្រឹងរកស៊ីចិញ្ចឹមកូន ខ្ញុំមិនសុំទានគេទេ ព្រោះពេលកូនធំទៅ ខ្មាសគេ”, ឮបែបនេះ ចែដាណា ពេញចិត្តបំផុត ក៏សម្រេចជូនថវិកា រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)

នៅទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានស្វែងរកបងប្រុសពិការ ម្នាក់ឃើញហើយ ដែលប្រកបរបរ យកកាសែតបោះឱ្យគេតាមផ្ទះ និងដឹកសាប៊ូលាងចាន ច្រកដប លក់តាមផ្សារនានា។ លោកស្រី បានបញ្ជាក់បន្ថែមទៀត ឲ្យដឹង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ

“(ខ្ញុំពិការមែន តែខ្ញុំប្រឹងរកស៊ីចិញ្ចឹមកូន ខ្ញុំមិនសុំទានគេទេ ព្រោះពេលកូនធំទៅ ខ្មាសគេ)​ នេះជាពាក្យសម្ដីដែលខ្ញុំពេញចិត្តបំផុត នាងខ្ញុំបានឱ្យគេតាមរកលោកពូម្នាក់នេះឃើញហើយ នៅផ្សារបឹងសាឡាងថ្មី ជូនគាត់ 2000$ ទុកទិញម៉ូតូល្អជាងនេះ ដឹកលក់បានឆ្ងាយ និងជូនអង្ករ មី ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ និងគ្រឿងឧបភោគបរិភោគដល់គាត់ ដើម្បីចិញ្ចឹមកូនៗបន្ត។

គាត់ថា ព្រឹកឡើង យកកាសែតបោះឱ្យគេតាមផ្ទះ ថ្ងៃបន្តិច ដឹកសាប៊ូលាងចានច្រកដបលក់ តាមផ្សារនានា។ ថល់ពេលល្ងាច ប្រឹងធ្វើសាប៊ូ ច្រកសាប៊ូ។ គាត់ស្វិតជើងទាំងសងខាង តែតស៊ូណាស់ រកស៊ីចិញ្ចឹមកូនៗ៣នាក់ មិនឱ្យលំបាកទេ កូនៗសុទ្ធតែបានរៀនសូត្រ អ្នកនិយាយថាខ្លួនឯងពិបាក មើលពួកគាត់សិន គាត់មិនអាចដើរបាន តែនៅតស៊ូចិញ្ចឹមកូនបាន។ អ្នកមានកាយសម្បទាគ្រប់គ្រាន់ ត្រូវខំប្រឹងជួយខ្លួនឯងសិន មុនគេជួយ”។

Related posts

Leave a Comment