ភ្នំពេញ ៖ តារាកំប្លែង ដ៏មានប្រជាប្រិយភាព និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន គ្រប់ស្រទាប់វណ្ណៈ នាយ ពាក់មី បានធ្វើឲ្យមហាជន ពិតជាបានសើចសប្បាយ និងភាពកំប្លុកកំប្លែង ព្រមជាមួយពាក្យវោហាស័ព្ទរបស់លោក យ៉ាងខ្លាំង។ តាំងពីលោកចាប់យកអាជីពនេះមក ធ្វើឲ្យជីវិតរបស់លោក គ្រួសាររបស់លោក មានភាពរីកចំរើនខ្លាំង មិនលំបាកដូចពីមុនទេ។
ជាក់ស្តែងនៅថ្ងៃនេះ លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយសារយ៉ាងខ្លី ជាហេតុធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់បានឃើញការបង្ហោះសាររបស់លោក។ នៅក្នុងខ្លឹមសារដែលលោកបានបង្ហោះឡើង មានខ្លឹមសារថា ” ដេីម្បីរកលុយចិញ្ចឹមប្រពន្ធកូន ខ្ញុំត្រូវតែថត ពេលខ្លះអៀន ពេលខ្លះភ័យ ពេលខ្លះប្រកែក ពេលខ្លះចង់រត់ទៅធ្វេីសំណង់វិញ តែទ្រាំ ! ដេីម្បីប្រពន្ធ ។ ចង់ប្រម៉ូតអាជីវកម្មក្នុងផេកខ្ញុំ 015300007 យកតែថ្លៃកាតអោយហ្វេនទេ”។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលខមិន ជាលក្ខណៈលេងសើចថា “ទ្រាំៗទៅធ្វើម៉េចការពារបេះដូងយើងកុំឲឈប់ដើរទៅបានហើយ.។សរសើរចិត្តប្រពន្ធបងពាក់មីគឺអត់ខ្វល់ពីបងអែងសោះ បើប្ដីខ្ញុំវិញបើមិនអត់បាយក៏ដេកក្រៅបន្ទប់ដែរ”។