មើលហើយ ក៏រំភើបតាមដែរ ! តារាសម្តែង ទឹម រដ្ឋា រំភើបស្ទើរហោះ ដោយសារតែ ប៉ាៗ ទិញកាដូដ៏ធំនេះយកមក Surprise, បើកមើលស្រាប់តែឃើញ…

នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញ តារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ ទឹម រដ្ឋា បានបង្ហោះវីដេអូមួយ បង្ហាញពីក្តីរំភើបហួសពីការស្មាន ក្រោយប៉ាៗរបស់ខ្លួន ទិញកាដូនេះឲ្យ ក្នុងថ្ងៃខួបកំណើត។

រដ្ឋា បានភ្ជាប់សារទំាងក្តីរីករាយយ៉ាងខ្លាំងថា “យេរ……. សួស្ដីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូ ដែលខ្ញុំទើបតែទទួលបានកាដូដ៏ធំមួយពីប៉ា សំរាប់ខួបកំណើតរបស់ខ្ញុំក្នុងឆ្នាំនេះ វា ក៏ជាកាដូលើកទីមួយ របស់ខ្ញុំ ដែលទទួលបានពីប៉ាដែរ ក៏ជាកាដូ ដែលធ្វើឲ្យខ្ញុំនឹកស្មានមិនដល់។

វីដេអូនេះ ខ្ញុំគ្រាន់តែចង់បង្ហាញ ពីការស្រលាញ់ ការផ្ដល់ពេលវេលា និងភាពស្និតស្នាល ពីក្រុមគ្រួសាររបស់ខ្ញុំ និងតែងតែ ទទួលបាន ភាពកក់ក្ដៅ ពីម្ចាស់ជិវិតរបស់ពួកយើង គឺ (ប៉ា)។

បើទោះម៉ាក់បានចែកឋានមែន តែពួកយើងនៅតែទទួលបានភាពកក់ក្ដៅពីប៉ាយ៉ាងពេញលេញ អរគុណប៉ា សំរាប់កាដូរដ៏ធំ១នេះ និងអ្វីៗគ្រប់យ៉ាង thank my love Jovany Antonio for your a part of this gift. I’m really appreciate that. Thanks for everything thanks for taking care of me and my family”។

តារាស្រីរូបនេះ បន្ថែមថា “វាជាអារម្មណ៍មួយ ដែលពិបាកបរិយាណាស់ សំរាប់ខ្ញុំ ខ្ញុំជាមនុស្សម្នាក់ ដែលសំណាងបំផុត ដែលកើតក្នុងគ្រួសារដែលផ្ដល់ភាពកក់ក្ដៅឲ្យ100% និងស្នេហា ដែលស្រលាញ់ និងគោរព ផ្ដល់តម្លៃ ឲ្យខ្ញុំយ៉ាងពេញលេញ និងមានមិត្តភ័ក្តិ ដែលស្រលាញ់ជុំវិញខ្លួនដោយគ្មានលក្ខណៈ”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដ៏រំភើបខាងក្រោមនេះ ៖

Related posts

Leave a Comment