រំភើបណាស់! សាយ បង្ហោះសារថ្ងៃចុងក្រោយនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ យ៉ាងមានន័យបំផុត…

កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលនឹងមានគម្រោងរត់រយៈពេល ៩៩ ថ្ងៃ បានរត់មកដល់គោលដៅដោយជោគ ជ័យហើយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ដែកជាថ្ងៃនាទី ៩៧ នៃដំណើរការរត់នៃកម្មវិធីនេះ។

យ៉ាងណាមិញ ទោះជាកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដែលជាការបង្កើតឡើងដោយតារាចម្រៀង original song លោក សាយ បានមកដល់គោលដៅមុនថ្ងៃកំណត់នៃការបញ្ចប់នូវកម្មវិធីដែលបានគ្រោងទុកក៏ពិតមែន ប៉ុន្តែដំណើរការនៃការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរក៏នៅបន្ត ហើយនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នេះកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ក៏បានដល់ថ្ងៃបញ្ចប់បេសកកម្មពិតប្រាកដហើយ ។

ឈានមកដល់ការបញ្ចប់ កម្មវិធីសប្បុរសធម៌ដ៏មានអត្ថន័យ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ លោក សាយ ស្ថាបនិកកម្មវិធីនេះ ក៏បានបង្ហាញអារម្មណ៍ និង បង្ហោះសារនៃការទទួលបានភាពជោគជ័យ និង ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជាយ៉ាងវែងអន្លាយថា

«ថ្ងៃចុងក្រោយនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានមកដល់ទីបញ្ចប់ហើយ ថ្ងៃទី ៩៩នៃកម្មវិធី ពួកយើងពិតជាសប្បាយរីករាយ និងរំភើបសម្រាប់ការគាំទ្រ រាល់ការឧបត្ថម្ភ រាល់ការជួយ ការសម្របសម្រួល ការគោរពស្រឡាញ់រាប់អាន ដែលបានមកពីអ្នកទាំងអស់គ្នា ពួកយើងសូមអរគុណយ៉ាងក្រៃលែង ពួកយើងនឹងចងចាំកម្មវិធីនេះ

ចងចាំរាល់សកម្មភាព ចងចាំស្នាមញញឹម ចងចាំការទទួលរាក់ទាក់ ការផ្ដល់កិត្តិយសឱ្យតម្លៃ ពីរអ្នករាល់គ្នាទូទាំងប្រទេស ហើយពួកយើងចង់និយាយថា ពួកយើងគោរពស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានធ្វើអោយកម្មវិធីពួកយើងទទួលជោគជ័យ នឹងធ្វើដំណើរមកដល់គោលដៅវិញយ៉ាងសុវត្ថិភាព

សង្ឃឹមថាពួកយើងនឹងបានជួបគ្នាទៀតនៅពេលក្រោយ និងបានចូលរួមធ្វើការងារល្អៗជួយដល់សង្គមជាតិរួមគ្នា ជាចុងក្រោយពួកយើងសូមជូនពរដល់អ្នកទាំងអស់គ្នាទទួលបាននូវសុខភាពល្អ សុភមង្គល និងសម្រេចបានគ្រប់ភារកិច្ច។ ជាថ្មីម្ដងទៀត អរគុណ អរគុណ អរគុណ អរគុណមែនទែន ស្រឡាញ់អ្នកទាំងអស់គ្នា #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ៕

Related posts

Leave a Comment