មានមហាជនជាច្រើន បានយល់ឃើញថា មនុស្សយើងទាល់តែមាន ប្រាក់ច្រើន និងកិត្តិយស មានផ្ទះវិឡាធំ ទើបមានសុភមង្គលពិត។ អ្វីដែលលោកអ្នកមិននឹកស្មាននាពេលនេះ គឺមានគ្រួសារមួយដែលត្រូវបានគេលួចថតបាន នូវសកម្មភាពរបស់ពួកគាត់កំពុងតែជិះកង់ឌុបប្រពន្ធកូន នៅតាមផ្លូវ នៅក្នុងខេត្តសៀមរាប ដែលមានមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pha Moza បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ព្រមជាមួយនឹង សារយ៉ាងខ្លីថា “សុភមង្គលមួយដែលកើតចេញពីការស្រឡាញ់ពិត គួរអោយសរសើរណាស់ លួចថតពួកគាត់ចេញពីក្នុងឡានមក គាត់អត់ដឹងខ្លួនទេ ហិហិ។ គាត់អ្នកខេត្តសៀមរាប”។
យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញ រូបភាពនេះហើយ ក៏បានចូលមកខមិន ថា “សុភមង្គលមិនអាស្រ័យតែលើសម្ភារះនិយមឬទ្រព្យសម្បត្ដិនោះទេគឺវាស្ថិតនៅលើការស្ម័គ្ររបស់បុគ្គលពីនាក់ដែលព្រមទទួលមើលថែគ្នាទោះស្ថិតក្នុងស្ថានបែបណាក៏ដោយក៏មិនព្រមបោះបង់់គ្នាចោលឡើយបែបហ្នឹងទើបហៅថាសុភមង្គលពិតប្រាកដ” និងមានបងប្អូនខ្លះទៀតបានរៀបរាប់ថា “ទោះបីជាមានទ្រព្យសម្បត្តិ ច្រើនប៉ុណ្ណា តែគ្មានក្ដីស្រលាញ់ពិតប្រាកដ ស៊ូរអត់ប្រសើជាង….”។ និងមានអ្នកខ្លះទៀតថា “សុភមង្គលមួយដែល ពុកម៉ែខ្ញុំ ធ្លាប់បង្ហាញអោយឃើញ”៕