អា ថ៌កំ បាំងត្រីសូ រ្យអង់តែនប្រាសាទ​សម័យ​បុរាណខ្មែរស្រោ បមាស…(មានវីដេអូ)

KHB/សៀមរាប៖ ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបខ្លះហើយថា កាល​ពី​ចុង​ឆ្នាំ ២០១៧ កន្លង​ទៅ មានការផ្អើលតគ្នាទាក់ទង​នឹងត្រីសូរ្យ​ធ្វើ​ពី​ស្ពាន់ស្រោបមាសដែល​មាន​ទម្ងន់​ដល់ទៅ ៧ គីឡូក្រាម ដែលត្រូវ​បាន​គេប្រទះ​ឃើញ​នៅ​ប្រាសាទ​បន្ទាយ​ឆ្មារ​ខេត្ត​បន្ទាយមានជ័យ។ ថ្ងៃនេះយើងមកមើលពីការបកស្រាយ​ពីអា ថ៌កំបាំង​អស្ចារ្យ​នៃ​កំពូល​ត្រីសូរ្យ​ខ្មែរ​សម័យ​បុរាណ​នេះដោយ«អាចារ្យ​ធំ នគររាជ» ដូចខាងក្រោមនេះទាំងស្រុង៖ អាថ៌កំ បាំងត្រីសូរ្យឬត្រីសូល៍ខ្មែរ (ជាអង់តែនសម័យបូរាណ) (Trisolar)នៅលើគ្រប់កំពូលប្រា ង្គប្រាសាទ របស់ខ្មែរគឺជា

វិទ្យាសាស្ត្រ បរមថ-សំលោហ:វិទ្យា(Metal Physic)ជាចំណេះខ្មែរដ៏អស្ចារ្យលើលោកនៅសម័យនោះ។ គ្រប់សំណង់ខ្មែរសម័យបូរាណ តែងតែដាក់ត្រីសូរ្យ លើកំពូល ពីព្រោះ ត្រីសូរ្យ ជាអង់តែន ដែលព្រះមហាក្សត្រ ខ្មែរ និង មន្ត្រី ខ្មែរ ក្នុងសម័យអង្គរ ប្រើដើម្បីទំ នាក់ទំនងពត៌មាន ឬផ្តល់ដំណឹងតាមរយ:(អាកាសញ្ញាញ ដោយវិធីឈាន ឬ សមាបត្តិ Yuga Meditation គឺជាការទំនាក់ទំនង ដោយញាណ ជំនួយដោយ សំលោហ:។

បច្ចុប្បន្ន សង្ឃ ដាឡៃ ឡាមា ចេះប្រើចំណេះទំនាក់ទំនងដោយញា ណនេះ ហើយក៏នៅមានខ្មែរជាច្រើននាក់ទៀត នៅចេះប្រើ) និងប្រើជាប្រព័ន្ធការពាររ ន្ទះផងនិងការពារវិទ្យុសកម្មផង ដែលខ្មែរហៅថាអំពើ ឬអាថា ន់ ឬវិជ្ជាមន្តអា គមន៍ផ្លូវង ងឹត។ ត្រីសូរ្យខ្មែរ នៅសម័យនោះ ខ្មែរ គោរពជាវត្ថុ សក្ត័សិទ្ធ ដ៏អស្ចារ្យ ។ នេះជាចំណេះ ខ្មែរដ៏អស្ចារ្យ ដែលពួកអាស្វាអង់ដ្រូអឺរ៉ុប មើលងាយខ្មែរ ថាខ្មែរជាម នុស្សព្រៃ។ តាមគោលការណ៍ ជំនឿខ្មែរ នៅសម័យអង្គរ ត្រីសូរ្យជាអា វុធរបស់ព្រះវិស្ណុុ ដើម្បីរក្សាលោក និងទំនាក់ទំនងទេវតា ក្នុង ចក្រវាឡ។

ត្រីសូរ្យ ជាអា វុធ ដែល ព្រះនាង ឥន្ធនា(អង់តែនណា) ឬ (នាគ ឬថៃ ហៅថា ណាគី) ជាព្រះម៉ែរបស់ខ្មែរ ប្រគល់ថ្វាយ ព្រះវិស្ណុ នៅពេល បញ្ចប់ជ ម្លោះស ង្គ្រាម រវាងនាគនិង គ្រុឌ នៅក្នុង និទានទេវកថា របស់ខ្មែរ ពីបូរាណមក។ ចំណេះខ្មែរផ្នែកបរមថវិទ្យាមានតាំងពីបូរាណមុនសម័យអង្គរមកម្ល៉េះ។ ដូច្នេះហើយ នៅក្នុងទស្សន: របស់ខ្មែរ តែងតែ ដាក់តាំង ត្រីសូរ្យ នៅលើកំពូលប្រាង ប្រាសាទ នៅលើកំពូលប៉មយាម នៅលើដំបូលវិហារ និង នៅលើគេហដ្ឋាន។

ត្រីសូរ្យ មិនត្រឹមតែប្រើ ជា ឧបករណ៍ អង់តែន (Wifi Bluetool Space-Information and Telecomununication) ប៉ុណ្ណោះទេ តែក៏ប្រើជា ឧបករណ៍ ការពាររ ន្ទះ និង ជាឧបករណ៍ ប្រឆាំ ងនឹងវិទ្យុសកម្ម នៃរលកវិទ្យុសកម្ម របស់ បរមាណូផងដែរ នៅពេលដែល ដូនតាខ្មែរ តំកល់សំរិទ្ធ និង ស្រោបមាស ពេញពីលើដំបូលប្រាសាទ និង ពេញតួប្រាសាទ។ ចំណេះនេះ ពួក អាសឺរ បាប៊ីឡូន ក្រិក និង ពួក រ៉ូមាំង បានចម្លងទៅ ។ ដោយជាចំណេះផ្នែក វិទ្យាសាស្ត្រ ដ៏អស្ចារ្យ ដែលនឹងអាចគ្រ ប់គ្រងពិភពលោកបាន ពួកអាស្វា អង់ដ្រូ

អឺរ៉ុបក៏ចោទថាខ្មែរជាកូនអា រក្សតាមការបញ្ចូលលទ្ធិជំនឿ។ អង្គរវត្ត មិនមែនចា ញ់ដោយសារស ង្គ្រាម ជាមួយសៀមទេតែចា ញ់ដោយសារស ង្គ្រាម ម៉ុងហ្គោល ប្រមូលទ័ព ឈ្លើ យសឹក ពីអាសុីកណ្តាល អាសុីខាងកើត និង អឺរ៉ុប មកវា យ កំទេចរចនាសម្ព័ន្ធ សេដ្ឋកិច្ច កសិកម្ម យោធា និង សំណង់វិទ្យាសាស្ត្រ របស់ខ្មែរ អោយខ្ទេចខ្ទីមូលដ្ឋាន នៅសម័យនោះ។ ក្រោយមកមានជ ម្លោះផ្ទៃក្នុងខ្មែរ ហើយសៀមក៏វា យ យកអាយុធ្យា និង សុខោទ័យ ផ្តា ច់ខ្លួនប្រកាសឯករាជ្យ។ តែទោះយ៉ាងណាក៏ប្រភពនៃឯកសារនេះមិនទាន់ច្បាស់ការ ១០០% ដែរ ដូច្នេះសូមបងប្អូនពិចារណាតាមការគួរ និងជួយចែករំលែកផងបើសិនមានអ្វីបន្ថែម។

យ៉ាងណាមិញ គួរជម្រាបថាយោងតាមការចុះផ្សាយរបស់សារពត៌មានបរទេសមួយ មានអ្នកជំនាញបានអះអាងថាប្រាសាទអង្គរវត្តរបស់កម្ពុជា មិនមែនត្រឹមតែជាប្រាសាទនោះទេ តែអាចជាកន្លែងដែលបញ្ជូនវិញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយដ៍អស្ចារ្យ ។ Science Channel បានអោយដឹងថា ជារៀងរាល់ឆ្នាំពេលមានព្រឹត្តិការណ៍ អីុខ្វីណក់ (Equinox) កើតឡើង នោះ

ព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ អីុខ្វីណក់ (Equinox) ជាព្រឹត្តិការណ៍បែបតារាសាស្ដ្រដែលកើតមានតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ មួយនៅខែមីនា មួយទៀតនៅខែកញ្ញា។ ពេលនោះពន្លឺព្រះអាទិត្យអាចបា ញ់ទៅក្នុងរន្ធមួយនៅចំកំពូលកណ្តាលនៃប្រាសាទ ហើយរន្ធនោះនឹងទទួលពន្លឺព្រះអាទិត្យ ចាំងចុះទៅក្រោមចំចំនុច ផ្ចិតខាងក្រោមប្រាសាទ ។

ពន្លឺចែងចាងនៃព្រះអាទិត្យក្នុងព្រឹត្តិការណ៍នោះ អាចឱ្យថ្ងៃរះចំចំណុចកំពូលប្រាសាទ ហើយត្រូវបានគេជឿថាវាបានបញ្ជូនពន្លឺនៃព្រះអាទិត្យទៅបន្ទប់អាថ៍កំបាំងមួយ នៃជាន់ក្រោមដីនៃប្រាសាទអង្គរវត្តដែលមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។ ទន្ទឹមនឹងនេះ​ អ្នកជំនាញខ្លះបានជឿជាក់ថា ព្រះបាទ សូរិយាវរ្ម័ន ទី ២ រចនាកន្លែងសំងាត់នេះដើម្បីរក្សារអដ្ឋិធាតុ របស់ព្រះអង្គ។ បើសិនជារឿងនេះជារឿងពិតដូចជាអ្នកជំនាញគិតមែនប្រាសាទអង្គរវត្ត មិនមែនត្រឹមតែជាប្រាសាទនោះទេ តែអាចជាកន្លែងដែលបញ្ជូនវិ​ ញ្ញាណនៃស្តេចទេវតា ទៅកាន់កន្លែងមួយអាថ៌កំបាងផ្សេងទៀតដ៍អស្ចារ្យ ៕

Related posts

Leave a Comment