ទីបំផុត!! វ៉ាន់ នីឡា ចេញបទចម្រៀងថ្មីលើកដំបូង ក្រោយផុ.ងល.ង់ក្នុងរឿ.ងអា.ស្រូ.វ.ឈឺចា.ប់អស់រាប់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្ររបស់តារាចម្រៀងស្រី វ៉ាន់ នីឡា បានជ្រាបហើយថា នាងបានប្រកាសវិលចូលសិល្បៈជាថ្មីតាំងពីដើមឆ្នាំ ២០២១ នេះ បន្ទាប់ពីឃ្លាតឆ្ងាយពីអាជីពចម្រៀងរាប់ឆ្នាំ ក្រោយផ្ទុះរឿងអាស្រូវស្នេហាជាមួយអតីតសង្សារចាស់កាលពីប៉ុន្មានឆ្នាំមុននោះ។អ្វីដែលចាប់អារម្មណ៍ ការបង្ហាញខ្លួនជាថ្មីរបស់ស្រីស្អាត វ៉ាន់ នីឡា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការរំភើបចិត្តខ្លាំង ដោយឃើញនាងចាប់ផ្តើមវា.យលុ.កលើវិស័យនេះវិញ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ នាងចាប់ផ្ដើមកាន់ក្បាលមៃក្រូចេញវីដេអូចម្រៀង Cover ខ្លីៗ ព្រមទាំងឡើងឆាកប្រគំតន្ត្រីផ្សេងៗ ជាពិសេសត្រៀមចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនសម្រាប់មហាជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រផងដែរ។ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងស្រីសំឡេងផ្អែមរូបនេះ ក៏បានចេញបទចម្រៀងថ្មីមួយបទ ដែលបទចម្រៀងដំបូងរបស់នាង បន្ទាប់ពីអាកខានចេញជាច្រើនឆ្នាំនោះ។ បទថ្មីនេះ មានចំណងជើងថា «មិនចង់ខូចចិត្តដដែលៗ» ដែលឃើញថា វ៉ាន់ នីឡា នៅតែបកស្រាយចម្រៀងបានយ៉ាងល្អ និង រក្សា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេងដ៏ផ្អែមពីរោះរបស់នាងដូចដើម បើទោះបីខានកាន់ក្បាលមៃក្រូយូរឆ្នាំហើយក្ដី។លើសពីនេះ ជាមួយនឹងការចេញបទចម្រៀងថ្មីនេះ វ៉ាន់ នីឡា ក៏បានភ្ជាប់ជាមួយអារម្មណ៍ពិតរបស់នាង បង្ហាញដល់មហាជនអ្នកគាំទ្រផងដែរថា ៖« បទ «មិនចង់ខូចចិត្តដដែលៗ» ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំតែងតែមានក្តី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ឃឹមមួយ គឺផលិតនូវបទចម្រៀងជូន fan របស់នាងខ្ញុំ។ វាមិនមែនជាអារម្មណ៍អ្នកនិពន្ធបទភ្លេង ឬ story របស់អ្នកនិពន្ធទំនុកច្រៀង ប៉ុន្តែគឺជាអារម្មណ៍ពិតមួយរបស់មនុស្សស្រីម្នាក់។ ខ្ញុំសង្ឃឹមថា មនុស្សស្រីគ្រប់រូបក្លាហា.ននៅក្នុងការចាកចេញពីភាពទុ.ក្ខសោកទាំងឡាយដោយខ្លួនឯង ហើយស្រឡាញ់ខ្លួនឯងជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួនឯង»។ទន្ទឹមនឹងនោះដែរ បទចម្រៀងថ្មីរបស់តារាចម្រៀងស្រីរូបនេះ កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសអ្នកដែលធ្លាប់ទន្ទឹងរង់ចាំស្ដាប់បទចម្រៀងរបស់នាងជាយូរមកហើយនោះ៕ប្រភព៖ប្រជាប្រិយ

Related posts

Leave a Comment