ជីវិតរបស់លោកតាកម្សត់ម្នាក់ ពិតជាមានការលំបាកខ្លាំងណាស់ រាល់ថ្ងៃនេះ លោកតាខំប្រឹងធាក់កង់ លក់នំតាមផ្លូវ ដើម្បីចិញ្ចឹមជីវិត ។ លោកកម្សត់ រាល់ថ្ងៃនេះ គាត់មានអាយុ៨៩ឆ្នាំហើយ ហើយត្រូវមើលថែលោកយាយ (ភរិយារបស់លោកតា) អាយុ៨០ឆ្នាំហើយ រាល់ថ្ងៃលោកតារស់នៅ ភូមិត្នោតទក្សិណ ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
បើយោងតាមគណនីហ្វេសប៊ុករបស់ Chav Mearnup Keo Nimith បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានរៀបរាប់ឲ្យដឹងថា “លោកតារស់នៅ ភូមិត្នោតទក្សិណ ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានអាយុ 89 ឆ្នាំហើយ លោកតានៅតែខំប្រឹងជិះកង់ ដើលក់នំទៀត ដើម្បីជីវិត លោកយាយក៏ដើរមិនរួច អាយុ 80ឆ្នាំហើយចាស់ជរា។ សូមសប្បុរសជនមេត្តាជួយលោកតាលោកយាយផង Tel: 093633500/ ABA: 000517255: Keo nimith”។