កាន់តែពិបា.កហើយ!! ការសិក្សាថា វ៉ាក់សាំងប.ង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ទាំង ២ដូស អមនឹងដូសជំរុញរបស់ Pfizer គឺមិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់ជាមួយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំង ២ដូស របស់ក្រុមហ៊ុន Sinovac អមដោយដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech គឺមានការឆ្លើយតបភាពស៊ាំទា.បប្រឆាំ.ងនឹងវ៉ារ្យ៉ង់ អូមីក្រុង បើធៀបនឹងជំងឺ COVID-19 ដទៃទៀត។ ការសិក្សាបាននិយាយថា វ៉ាក់សាំងទាំង ២ដូស របស់ Sinovac បូកនឹងដូសជំរុញរបស់ Pfizer រួមបញ្ជូលគ្នា គឺមានកម្រិតភាពស៊ាំស្មើនឹងវ៉ាក់សាំង ១ដូស ដែលប្រើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចេកទេស mRNA ប៉ុណ្ណោះ។ កម្រិតភាពស៊ាំរបស់វាប្រឆាំ.ងនឹង អូមីក្រុង បានថយចុះ ៦.៣ ដង និងថយចុះ ២.៧ ដង ជាមួយនឹងវ៉ារ្យ៉ង់ ដែលតា បើប្រៀបធៀបនឹងវ៉ារ្យ៉ង់ដើម។វាគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Yale, ក្រសួងសុខាភិបាលនៃសាធារណរដ្ឋដូមីនីកែន និងស្ថាប័នផ្សេងទៀត ប៉ុន្តែមិនទាន់បានប.ង្ហោះជាសាធារណៈឱ្យអ្នកស្រាវជ្រាវដទៃបានពិនិត្យនៅឡើយទេ។លោកស្រី Akiko Iwasaki ដែលជាអ្នកនិពន្ធម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៃការសិក្សានេះ បាននិយាយនៅលើ Twitter ថា ពលរដ្ឋដែលទទួលវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ប្រហែលជាត្រូវការដូសជំរុញចំនួន ២ បន្ថែមទៀត ដើម្បីសម្រេចបាននូវកម្រិតការពារដែលអាចប្រឆាំ.ងនឹងវ៉ារ្យ៉ង់ អូមីក្រុង ។ លោកស្រីបានបន្ថែមថា វ៉ាក់សាំងត្រឹមតែ ២ដូស របស់ក្រុមហ៊ុន Sinovac មិនបានបង្ហាញពីកម្រិតបន្សាបមេរោ.គគ្រប់គ្រាន ដែលអាចប្រឆាំ.ងនឹង អូមីក្រុង បាននោះទេ នេះបើយោងតាមការសិក្សាលើសំណាកប្លាស្មាពីអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលរួមចំនួន ១០១ នាក់ នៅសាធារណរដ្ឋដូមីនីកែន។សូម្បីតែវ៉ាក់សាំង Sinovac សរុបទាំង ៣ ដូស (វ៉ាក់សាំង ២ដូស + ដូសជំរុញ ១) ក៏មិនផលិតការឆ្លើយតបភាពស៊ាំគ្រប់គ្រាន់ប្រឆាំ.ងនឹង អូមីក្រុង នោះដែរ លុះត្រាតែវាត្រូវបានបន្ថែមដោយដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech ដើម្បីសម្រេចបាននូវកម្រិតការពារ ប៉ុន្តែដូចដែលបានរៀបរាប់ខាងលើ គឺវានៅតែមានកម្រិតការពារទាបចំពោះវ៉ារ្យ៉ង់ អូមីក្រុង នេះបើតាមការសិក្សានៅទីក្រុងហុងកុងកាលពី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សប្តាហ៍មុន។ ជម្រាបដែរថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac និងវ៉ាក់សាំង BBIBP-CorV របស់ Sinopharm គឺជាវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ច្រើនជាងគេនៅក្នុងប្រទេសចិន និងជាវ៉ាក់សាំងការពារ COVID-19 នាំមុខគេ ដែលបាននាំចេញដោយប្រទេសនេះ៕ប្រភព៖ខ្មែរណូត​

Related posts

Leave a Comment