កុំឳ្យខ.កខា.ន!! ម្ដាយឪពុកគិតតែរឿងរកស៊ី ទុកកូនឲ្យឈ្នួលមើល ថ្ងៃក្រោយកូនចរិតដូច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោមួយ​រូប បានលើក​ឡើង​ថា ម្ដាយឪពុកគិតតែរឿងរកស៊ី ទុកកូនឲ្យឈ្នួលមើល តទៅថ្ងៃក្រោយកូននឹងមានចរិតដូចឈ្នូលជាក់ជាមិនខាន។លោកបណ្ឌិត​បាន​លើក​ឡើង​ដូច្នេះ​ក្នុង​កម្មវិធីរបស់​លោក ស៊ឹម តារា ក្រោយ​ទទួល​បាន​ការ​ចោ.ទសួរ​ពី​បទ​ពិសោធន៍​ចិញ្ចឹម​កូន​ផ្ទាល់​របស់​លោក​បណ្ឌិត និង​ភរិយា។ឧកញ៉ាបណ្ឌិតបានអធិប្បាយ​ថា ឪពុកអ្នកមានខ្លះ បានបង្កើតជាកំហុ.សចំពោះកូនៗដោយមិនដឹងខ្លួន ដោយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតតែពីខិតខំប្រឹងប្រែងរកស៊ី មិនមានពេលវេលាផ្តល់ភាពកក់ក្តៅអប់រំដល់បុត្រធីតាឲ្យបានល្អ។ ប៉ុន្តែ​សម្រាប់​លោក​វិញ រឿង​មើល​ថែ​ទាំង​កូន គឺ​ជា​រឿងអាទិភាព ក្នុង​នោះ​បើ​ទោះ​ជា​លោក និង​ភរិយា​មមាញឹក​យ៉ាង​ណា ក៏​ត្រូវ​តែ​បែងចែក​ពេល​វេលា​សម្រាប់​បង្កើត​ភាព​ស្នីទ្ធស្នាល​ជាមួយ​កូន​ៗ​ដែរ។លោក​ បន្ត​ដោយ​សង្កត់​ធ្ង.ន់​ថា ការ​ទុក​​កូន​ជា​ទីស្រឡាញ់​ឲ្យ​ឈ្នួល​​មើលថែ គឺ​ជា​កំហុស។ “ជា​កំហុ.ស​មួយ​ដែល​ឪពុក​ម្ដាយ​ខ្លះ​គាត់​បាន​ធ្វើ…ឪពុក​ម្ដាយ​ជា​អ្នក​មាន​ខ្លះ គាត់​បាន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណាយ​ពេលវេលា​ទាំង​ស្រុង​ទៅ​លើ​ការ​រកស៊ី គាត់​ជួល​ឈ្នួល ឲ្យ​មើល​កូន អ្វី​ដែល​កើត​ឡើង កូន​ហ្នឹង​ធំ​ឡើង ចរិត​ដូច​ឈ្នួល​អីចឹង! ប៉ុន្តែ​ប្ដី​ប្រពន្ធ​ខ្ញុំ​ចំណាយ​ពេល​ជាមួយ​កូន​ច្រើន!”។លោកឧកញ៉ាបានបន្តថាឪពុកម្តាយត្រូវតែចំណាយពេលវេលាជាមួយកូនឲ្យបានច្រើនតាមតែ​អាច​ធ្វើបាន។ បន្ថែម​ពី​លើ​នេះ​ លោក​បណ្ឌិត បាន​ចែក​រំលែក​គន្លឹះពិសេស​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់ដូច​ជា៖ ទី១៖ កូន​ៗ​គេង​ទាំង​អស់ គឺ​គេង​បន្ទប់​ផ្សេង​ពី​ឪពុក​ម្ដាយតាំង​ពី​តូចៗ…ប៉ុន្តែ​ហោច​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណាស់​ក្នុង​១​សប្ដាហ៍​ម្ដង គឺ​កូន​ៗ​ត្រូវ​មក​គេង​ជុំ​គ្នា​ជាមួយ​ឪពុក​ម្ដាយ ទី​២​៖ បច្ចុប្បន្ន​កូន​​ៗ​ធំ​ហើយ មិន​អាច​គេង​ជុំ​គ្នា​បាន ដូច្នេះ​ទម្លា.ប់​ក៏បាន​ផ្លាស់​ប្ដូរ ក្នុង​នោះ​ជា​រៀងរាល់ថ្ងៃមុន​ចូល​គេង កូន​ៗ​ត្រូវ​តែ​មក​បន្ទប់​លោក ជជែក​លេង​ជាមួយម្ដាយ​ឪពុក​រយៈ​ពេល​ ១៥នាទី​ទៅ ៣០នាទី ទើប​ចេញ​ទៅ​គេង។ ទី៣៖ មុនចេញ​ទៅ គឺ​ថើប​ម្ដាយ​ឪពុក គ្រប់​គ្នា​ហើយ​និយាយ​រាត្រីសួស្ដីជាមុន​សិន។ លុះ​ព្រលឹម​ឡើង ក៏​ដូច​គ្នា​ គឺ​ត្រូវ​ថើបម្ដាយ​ឪពុក និង​និយាយ​អរុណសួស្ដី​ម្ដង​ទៀត។ ទម្លា.ប់​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បណ្ឌិត​បញ្ជាក់​ថា នៅ​ធ្វើ​រៀងរាល់ថ្ងៃ​នា​ពេល​បច្ចុប្បន្ន។ក្រៅ​ពី​សកម្មភាព​សម្រាប់​ផ្ដល់​ភាព​កក់ក្ដៅ និង​ជិតស្និទ្ធ​ទាំង​នេះ ការ​ទូន្មាន ផ្ដល់​ការ​គិត​វិជ្ជមាន មិន.ជេរ.ស្ដី មិន​វាយ ពេល​កូន​ធ្វើ​ខុស គឺ​ធ្វើ​តាម​ទម្លាប់​រៀងរាល់ថ្ងៃដូចគ្នា។ ជា​រួម​ គឺ​ប្រើ​ពេល​វេលា​ជាមួយ​កូន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន ហើយ​ឆ្លង​តាម​បទ​ពិសោធន៍​នោះ លោក​អះអាង​ថា កូន​ៗ​របស់​លោក សុទ្ធ​តែ​ក្លា.ហាន មិន​ចេះ​ខ្.លាច​គេ និង​ម្ចាស់​ការ​លើ​ខ្លួន​ឯង​បាន​ទាំង​អស់៕ប្រភព៖Sabay News

Related posts

Leave a Comment