អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប ត្រូវបានបញ្ចប់ទាំងស្រុង។
លោកប្រាប់ថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកដើម្បីចា.ប់ផ្ដើមរៀបចំ
ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុដែលប្រព្រឹត្តទៅចា.ប់ពីថ្ងៃទី ០៦ ដល់ ១៦ មករា ២០២២។ សម្រាប់លទ្ធផល នៃការប្រឡងបាក់ឌុប
គ្រោងប្រកាស នៅតាម មណ្ឌល ប្រឡង ក្នុងរាជធានី ភ្នំពេញ និងខេត្តកណ្តាល នារសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុង
ខេត្តផ្សេងទៀតនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ និងផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនង សង្គម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕ ប្រភព៖ កម្ពុជាថ្មី