ចារជាប្រវត្តិសាស្ត្រ! នៅអាមេរិក គេវះកាត់ដាក់បេះដូងជ្រូកលើមនុស្សលើកដំបូង បានជោគជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា បុរសម្នាក់​ដែល​ទទួលបាន​ការវះកាត់​ប្តូរ​បេះដូង​ជ្រូក ​ជាលើកដំបូង​គេ​របស់​ពិភពលោក ពេលនេះបានជាសះស្បើយបណ្តើរៗហើយ បន្ទាប់ពីការវះ.កា.ត់ពិសោធន៍បានរយៈពេល ៤ ថ្ងៃកន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីការវះ.កា.ត់រួច លោក David Bennett បានសម្រាកនៅមន្ទីរពេទ្យដោយមានជំនួយពីម៉ាស៊ីនភ្ជាប់បេះដូងទៅសួត ដើម្បីទ្រទ្រង់បេះដូងថ្មីរបស់គាត់។ បើយោងតាមលោកស្រី Deborah Kotz អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Maryland School of Medicine បាននិយាយថា គាត់ត្រូវបានគេដកពីម៉ាស៊ីនជំនួយចេញវិញកាលពីថ្ងៃអង្គារហើយ ខណៈនឹងត្រូវបានគេតាមដានបន្ដយ៉ាងដិតដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកផងដែរថា លោកតា Bennett អាយុ ៥៧ឆ្នាំ បានទទួលការវះ.កា.ត់ប្តូរបេះដូងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ដោយសារគាត់មានជំងឺខ្សោយបេះដូង និងមានចង្វាក់បេះដូងមិនទៀងទាត់។ គ្រូពេទ្យបានផ្ដល់បេះដូងជ្រូកឱ្យគាត់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីជួយជីវិតរបស់គាត់ ខណៈពេលដែលការបរិច្ចាគសរីរាង្គរបស់មនុស្សកាន់តែមានកង្វះខាត ហើយអ្នកវិទ្យាសាស្ត្របានព្យាយាមរិះរកដំណោះស្រាយចំពោះការខ្វះខាតនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេះដូងដែលយកបានមកពីសត្វជ្រូកមួយនោះ គឺត្រូវបានបន្សាំហ្សែនដើម្បីធ្វើឱ្យសរីរាង្គរបស់វាស៊ីគ្នាជាមួយនឹងមនុស្ស ព្រោះថាបើវាមិនត្រូវគ្នាទេ រាងកាយមនុស្សយើងអាចនឹងបដិសេធយកសរីរាង្គមួយនោះ។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដែលបានពិនិត្យលើការពិសោធន៍បែបនេះ ក៏បានអនុញ្ញាតក្នុងស្ថានភាពបន្ទាន់ឱ្យធ្វើការវះកាត់បែបនេះ ក្រោមអ្វីដែលហៅថា «ការប្រើប្រាស់ដោយមេត្តាករុណា» នៅពេលដែលអ្នកជំងឺដែលមានហានិភ័យដល់អាយុជីវិតមិនមានជម្រើសផ្សេងទៀតទេ៕

Related posts

Leave a Comment