ភ្នំពេញ៖ កាលពីថ្មី ៗ នេះ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការ ចូលរួម គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ១៩។
តួយ៉ាង លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី ១២ មករានេះថា រហូតមកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង ២០០ ករណីហើយ។
យ៉ាងណាមិញ ចំនួននេះ ពិតជាបានកើនឡើងយ៉ាងឆាប់រហ័ស ត្រឹមរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ដែលបានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង នៃចំនួនតួលេខថ្មីនេះ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នា អនុវត្តវិធាន ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ BTV