បងប្អូនប្រិយមិត្តប្រហែលបានដឹងហើយពីស្ថានជំងឺរបស់លោកគ្រូអួន សារ៉ាំត ដែលលោកគ្រូកំពង់សំរាកព្យាបាលនៅបន្ទីពេទ្យអស់ជាច្រើនថ្ងៃមកហើយ យ៉ាងណាមិញនៅថ្ងៃទី១៦ ខែមករាឆ្នាំ២០២២
យោងតាមគណនីហ្វេសប៊ុកផេករបស់លោកគ្រូអួន សារ៉ាតដែលមានឈ្មោះថា “Ourn Sarath Page” បានបង្កោះថា៖ នាងខ្ញុំ ភរិយាលោកគ្រូអួន សារ៉ាត់ សូមថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះតេជគុណ ដែលព្រះអង្គសុខចិត្តលះជីវិតព្រះអង្គផ្ទាល់ដោយការប.រិច្ចា.គសួ.តព្រះអង្គជូនលោកគ្រូ ប្រសិនបេីស្ថានភាពជំ.ងឺលោកគ្រូមិនធូរស្រាល ហេីយត្រូវប្រេីជម្រេីសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត។
ទឹកចិត្តនៃការលះ.ប.ង់ជីវិតនេះ គឺពិតជាធំធេងណាស់ គ្មានអ្វីប្រៀបផ្ទឹមឡេីយ។ នាងខ្ញុំពិតជារំភេីប និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលហ៊ានលះបង់ជីវិតព្រះអង្គដេីម្បីសង្គ្រោះជីវិតលោកគ្រូ។
នាងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់តាមជួយថែរក្សាព្រះតេជគុណ អោយមានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។