បារម្ភណាស់!! មានអ្នកស្លា. ប់ដោយសារ(អូមីក្រុង)ក្លាយពូជទម្រង់ BA.2ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ចំ​នួន ១៤នាក់ ដែលអាជ្ញាធរសុខាភិបាលថៃបានប្រកាសថាបានឆ្លងមេរោគអូមីក្រុងក្លាយពូជប្រភេទ BA.2 កាលពីពេលថ្មីៗនេះ ពេលនេះមានអ្នកជំងឺម្នាក់ត្រូវបានសារព័ត៌មានយការណ៍ថា Strains Times បានស្លា.ប់បាត់បង់ជីវិតហើយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមករា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ។ បើតាមលោកវេជ្ជបណ្ឌិត Supphakit Siriluck ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានឲ្យដឹងពីការវិវឌ្ឍន៍នៃមេរោគអូមីក្រុងក្លាយពូជឬអាចហៅថាអូមីក្រុងជំនាន់ថ្មីនេះថា មេរោគប្រភេទនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៦ ខែធ្នូឆ្នាំមុនម្លេះ ដោយពេលនោះមេរោគស្ថិតនៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រង់ BA.1 ប៉ុណ្ណោះ។ក្រោយមកនៅក្នុងថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ អ្នកជំនាញថៃបានរកឃើញមេរោគប្រភេទក្លាយពូជនេះម្តងទៀត តែវាបានវិវឌ្ឍន៍ឡើងដល់ទម្រង់ BA.2ហើយរហូតមកទល់នឹងពេលនេះមេរោគបានធ្វើបច្ចុប្បន្នភាពឈានដល់ទម្រង់ BA.3 ទៀតផង។ យ៉ាងណាក្តី លោកវេជ្ជបណ្ឌិតរូបនេះបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់ថា មេរោគអូមីក្រុងក្លាយពូជទម្រង់ BA.3មិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ ខណៈគិតត្រឹមពេលនេះមេរោគអូមីក្រុងក្លាយពូជទាំង ៣ទម្រង់នេះកំពុងមានវត្តមាននៅក្នុងប្រទេសប្រមាណជា ៤០នៅជុំវិញពិភពលោក រួមមានទាំងប្រទេសសិង្ហបុរី ឥណ្ឌា ដាណឺម៉ាក ស៊ុយអែត និងអង់គ្លេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផងដែរ។ គួរបញ្ជាក់ជូនថា ដ្បិតតែមេរោគកូវីដ-១៩ អូមីក្រុងក្លាយពូជថ្មីនេះមានទម្រង់ខុសពីមេរោគអូមីក្រុងទម្រង់ដើមក៏ពិតមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញថា វាអាចបង្កគ្.រោះ.ថ្នា.ក់ធ្ងន់ធ្ងរខ្លាំងកម្រិតណានោះទេ បើធៀបទៅនឹងមេរោគអូមីក្រុងទម្រង់ដើមដែលកំពុងរាតត្បាតខ្លាំងនាពេលបច្ចុប្បន្ននេះ៕ ប្រភព៖ ខ្មែរណូត

Related posts

Leave a Comment