វីរុសកូវីដ-១៩ បំលែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង មានហានិភ័យខ្ពស់អាចនឹងឆ្លងឡើងវិញ ហើយរួមទាំងអាចមានឥទ្ធិពលលើវ៉ាក់សាំងថែមទៀត នេះបើតាមការសិក្សាស្រាវជ្រាវថ្មីរកឃើញ ។
វីរុសបំលែងខ្លួនថ្មីដែលរកឃើញនៅប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល គឺសុទ្ធតែមានប្រូតេអ៊ីនបន្លា (Spike Protein) ដែលជួយឲ្យវីរុសជ្រាតចូលកោសិកាមនុស្ស ដែលនាំឲ្យវាដើរតួនាទីសំខាន់ក្នុងការចម្លងរោគ ។
ទោះជាយ៉ាងណា ចំពោះវីរុសបំលែងខ្លួនថ្មីមួយជាពិសេស ដែលមានឈ្មោះថា E484K ដែលបច្ចុប្បន្នរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងប្រេស៊ីលនោះ អ្នកជំនាញគឺកំពុងមានការព្រួយបារម្ភពីលទ្ធភាពរបស់វាអាចគេចពីប្រព័ន្ធភាពស៊ាំបាន ។
អ្នកស្រាវជ្រាវនៅប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើតេស្តលើវីរុសបំលែងខ្លួនថ្មីដែលរកឃើញនៅទីនោះ ដែលហៅឈ្មោះថា 501Y.V2 ទៅលើឈាមប្លាស្មាពីអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ ។
ក្រោយការធ្វើតេស្ត ពួកគេបានរកឃើញថា វាអាចបន្សាបអង់ទីប៊ីយ៉ូទិកដែលបង្កើតឡើងពីការឆ្លងលើកមុន ពោលគឺមានន័យថា វាក៏អាចនឹងប្រឆាំងនឹងភាពស៊ាំដែលផ្ដល់ដោយថ្នាំចាក់នាពេលបច្ចុប្បន្នផងដែរ ៕
ប្រភព៖ Dailymail