អរគុណណាស់! ជប៉ុនផ្តល់ថវិកាជិត២លានដុល្លារ សម្រាប់ការបោ.សសម្អា.តមី.ន និងគ្រា.ប់មិនទាន់ផ្ទុះនៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបជាង ១លាន ៧៩ម៉ឺនដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ ការអភិវឌ្ឍន៍សហគមន៍នៅកម្ពុជា តាមរយៈការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុ.ទ្ធភណ្ឌមិនទាន់ផ្ទុះ។ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ថវិកាទាំងនេះ ស្ថិតក្រោមគ្រោងការណ៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលក្នុងនោះ ផ្តល់ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ JMAS ក្នុងទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ ដើម្បីធ្វើការងារជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC លើការ បោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងខេត្តស្ទឹងត្រែង ចំនួន៤៧០ហិកតា ព្រមទាំងផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាប់បែ.កច.ង្កោម ទៅមជ្ឈមណ្ឌលCMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការចៀសវាងពីហានិភ័.យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ លើសពីនេះ អ្នកជំនាញកសិកម្ម នឹងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម ។ចំណែកថវិកាប្រមាណជិត៩០ម៉ឺនដុល្លារទៀត នឹងត្រូវប្រើសម្រាប់របោសសម្អាតគ្រាប់បែកចង្កោម គ្រា.ប់មីន .និងយុ.ទ្ធភណ្ឌ មិនទាន់ផ្ទុះ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានប៉ាន់ប្រមាណថា មាននៅក្នុងដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំនួន២៥០ហិកតា ព្រមទាំងផ្ទេរ វិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្.ធភណ្ឌមិនទាន់ផ្ទុះ ទៅមជ្ឈមណ្ឌល CMAC។ គម្រោងនេះ ក៏នឹងផ្តល់ការអប់រំអំពីការចៀសវាងពីហានិ.ភ័.យនៃគ្រាប់មីន ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគាំទ្រកសិករ តាមរយៈ ការបង្រៀនបច្ចេកទេសដាំដុះស្រូវ និងការបង្កើតកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាតមីនរួចរាល់។រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមហិរញ្ញប្បទានឥតសំណង សម្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដោយរហូត មកដល់ពេលនេះ មានជាង១៤០គម្រោង ក្នុងទឹកប្រាក់ជាង៤៦,៦លានដុល្លារ សម្រាប់ការលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ដោយផ្ដោ.តសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និង សកម្មភាពបោសសម្អាតមីន៕ប្រភព៖ខ្មែរណូត

Related posts

Leave a Comment