ប្រុងប្រយ័ត្ន!! ក្រសួងសុខាភិបាល ព្រមា.នដល់សាធារណជន ពេលទិញថ្នាំពន្យារកំណើត ព្រោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយ ស្តីពីការចរាចរនាំចូលថ្នាំពន្យារកំណើតដោយខុសច្បាប់នៅក្នុងប្រទេស។ ផលិតផលក្លែងក្លាយទាំងនោះមិនមានស្លាកលេខដែលបង្ហាញពីលេខចុះបញ្ជីជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ផលិតផលក្លែងក្លាយនោះ គឺស្រដៀងទៅនឹងផលិតផលពិតប្រាកដដែលត្រូវបានចែកចាយដោយស្របច្បាប់ដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (Cambodia)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

CO., Ltd. ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លះៗដែលអ្នកអាចរកមើលបាន។ដើម្បីជៀសវាងការទិញ ឬ ប្រើប្រាស់ផលិតផលពន្យារកំណើតក្លែងក្លាយ បងប្អូនទាំងអស់គ្នាគួរអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម។ ទីមួយ ផលិតផលដែលបានចុះបញ្ជីស្របច្បាប់ និង មានស្លាកសញ្ញាសម្គាល់ចែកចាយ និង លេខចុះលេកបញ្ជិការនៅលើប្រអប់។ វិធីមួយទៀតដើម្បីកំណត់សំគាល់គឺផលិតផលពិតប្រាកដមានភ្ជាប់បរិយាយប័ណ្ណឱសថដែលសរសេរជាភាសាខ្មែរ និង អង់គ្លេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែលផលិតផលក្លែងក្លាយច្រើនតែមានបរិយាយប័ណ្ណឱសថដែលសរសេរជាភាសាផ្សេងៗទៀត។មនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និង ជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃផលិតផលក្លែងក្លាយ ដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ មិនត្រឹមតែវេជ្ជបណ្ឌិត និង ឱសថការីអាចចូលរួមក្នុងការទប់ស្កាត់បញ្ហានេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចរាយការណ៍ករណីសង្ស័យនៃផលិតផលខុសច្បាប់ និង ក្លែងក្លាយផងដែរ។ ឱសថស្ថានដើរតួនាទីយ៉ាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំខាន់ក្នុងការលុបបំបាត់ឱសថខុសច្បាប់ និង ក្លែងក្លាយពីការធ្វើចរាចរនៅលើទីផ្សារ ទៅដល់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលកំពុងអនុវត្តច្បាប់ និង បទបញ្ជាយ៉ាងតឹងរ៉ឹងប្រឆាំងនឹងឱសថនាំចូលខុសច្បាប់ និងក្លែងក្លាយ ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ។គ្រប់ៗគ្នាត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ករណីដែលសង្ស័យអំពីឱសថខុសច្បាប់ និង ឱសថក្លែងក្លាយមកកាន់នាយកដ្ឋានចំណីអាហារ និង ឱសថ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ៖ 012 355 161, 011 574 787, 012 983 334, 012 892 022, 017 606 670, 017 866 760, 012 562 446។សម្រាប់ព័ត៌មានបន្ថែមពីការផលិតសូមទាក់ទងមកកាន់៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

031 333 0334ដើម្បីទទួលបានខ្លឹមសារអំពីសុខភាពបន្តពូជ និង សុខភាពស្ត្រី សូមតាមដានទំព័រ Facebook នេះ ៖ She-knows។សម្រាប់ផលប៉ះពាល់នៃឱសថ សូមទាក់ទង៖DKSH (Cambodia) CO., LTD. តាមរយៈ 067 555 752ក្រសួងសុខាភិបាលទូរស័ព្ទ៖ 012 673 268 / 089 498 883
អ៊ីមែល៖ pv.center@ezecom.com.kh
គេហទំព័រ៖ www.ddfcambodia.com ប្រភព៖ប្រជាប្រិយ

Related posts

Leave a Comment