កងទ័ពរុស្ស៊ីវាយដណ្តើមយកទីក្រុងដ៏សំខាន់មួយរបស់អ៊ុយក្រែនបានហើយ នៅក្នុងវីដេអូមួយដែលបានបង្ហោះដោយ Daily Mail បានបង្ហាញពីទាហានរុស្ស៊ីម្នាក់ ដែលកំពុងផឹកតែបណ្ដើរនិងស្រក់ទឹកភ្នែកបណ្ដើរ នៅពេលដែលពលរដ្ឋអ៊ុយក្រែន បានទូរស័ព្ទទៅម្ដាយរបស់គាត់ដើម្បីប្រាប់គាត់ថា គាត់មិនបានកើតអីទេ បើ
ទោះបីជាភាគីខាងអ៊ុយក្រែនបានចា.ប់ខ្លួនគាត់ក៏ដោយ។ពោលគឺទាហានរុស្ស៊ីម្នាក់នោះ បានសារភាពចុះចាញ់ ហើយរូបគេត្រូវបានពលរដ្ឋ និងរថយន្តជាច្រើន ចោមរោមនៅក្នុងហេតុការណ៍នោះ។ ខណៈពេលដែលគាត់កំពុងហូបនំ និងផឹកតែដែលពលរដ្ឋអ៊ុយក្រែនបានប្រគល់ឱ្យ ក៏មានស្រ្តីម្នាក់ទៀតបានឱ្យទូរស័ព្ទមក
គាត់ ដើម្បីទាក់ទងទៅម្ដាយប្រាប់ពីសុខទុក្ខរបស់គាត់ ទើបបានជាគាត់អួលដើមក ហើយទ.ប់ទឹកភ្នែកមិនជាប់តែម្ដងទៅ។ទាហានម្នាក់នោះមិនបាននិយាយអ្វី ក្រៅពីសម្រួលអារម្មណ៍នៅពេលគាត់ហូបនំ និងផឹកតែ ដែលពលរដ្ឋបានប្រគល់ឱ្យ ហើយបញ្ចប់ការទូរស័ព្ទជាមួយម្ដាយ ដោយការថើបទៅកាន់ម្ដាយរបស់គាត់។
បើតាមវីដេអូដដែលនោះបានបង្ហាញថា រូបគាត់បានហូបនំ និងផឹកតែ ដូចជាមិនបានហូបអាហារគ្រប់គ្រាន់រាប់ថ្ងៃមកហើយ។ គួរឱ្យដឹងដែរថា វីដេអូឃ្លីបនោះ
បានលេចចេញឡើយ នៅចំពេលដែលមានសេចក្តីរាយការណ៍មកថាទាហានរុស្ស៊ីខ្លះកំពុងបំផ្លាញរថយន្តខ្លួនឯង ហើយយល់ព្រមចុះចា.ញ់ ដែលបញ្ជាក់ថា ពួកគេមិនបានត្រូវការ.ស.ង្គ្រា.មរវាងប្រទេសទាំង ២ នោះទេ។ មានទាហានរុស្ស៊ីមួយចំនួនបានយំ និងត្អូញត្អែរពីការខ្វះខាតការផ្គត់ផ្គង់ជាដើម៕ ប្រភព៖ ខ្មែរណូត