អីយ៉ាស! ទើបប្រកាសពីចំណងស្នេហ៍ជាមួយគ្នាមិនបានប៉ុន្មានផង ប៉ាច គីមមួយ ពោលពាក្យប៉ុន្មានម៉ាត់ ចង់ធ្វើរឿងនេះជាមួយគូស្នេហ៍បាត់

ហ្វេសប៊ុក៖ នាពេលថ្មីៗមកននេះ តារាចម្រៀង ប៉ាច គីមមួយ និងលោក សយ រតនៈ បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្រ មានការរំភើបចិត្តយ៉ាងខ្លាំង ដោយតារាចម្រៀងប្រុសស្រីមួយគូនេះ បានដាច់ចិត្តសារភាពជាសាធារណៈថា អ្នកទាំពីរពិតជាមានទំនាក់ទំនងលើសពីមិត្តនឹងគ្នាពិតមែន ពោលគឺអ្នកទាំងបីរបានទាក់ទងគ្នាក្នុងនាមជាស្នេហាមួយរយៈមកហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានបើកបង្ហាញពីទំនាក់ទំនងគ្នាក្នុងនាមជាគូស្នេហ៍ហើយនោះ មហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាសទាំងពីរដួងនេះ កាន់តែបង្ហាញពីភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបានចាប់ដៃគ្នាធ្វើការរកស៊ីត្រៀមងសាងជីវិតគូជាមួយគ្នាទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នាពេលថ្មីៗមកនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍ និងរំភើបចិត្តជំនួស ក្រោយពីបើកចំហចំណងស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះបានមួយរយៈមក ក្នុងនោះនៅលើបណ្តាញសង្គមរបស់តារាចម្រៀងស្រី ប៉ាច គីមមួយ បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពទៅច្រៀងក្នុងកម្មវិធីមង្គលការគេ ថែមទាំងនិយាយប្រាប់ពីអារម្មណ៍របស់ខ្លួនកំពុងតែចង់មានជីវិតគូ និងចង់ចូលរោងការដូចគូគេទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះ ប៉ាច គីមមួយ បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំឃើញគេរៀបការចិត្តចង់តែរៀបការដែរ តែ តែ…” ។ ទន្ទឹមនឹងនេះផងដែរ មហាជណជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ តារាចម្រៀងប្រុសស្រីមួយគូនេះ កាន់តែមានចិត្តអន្ទះសាចង់ឃើញអ្នកទាំងពីររៀបការសាងគ្រួសារជាមួយគ្នា ព្រមទាំងបានធ្វើការ ខំមិន ជូនពរឲ្យទាំងពីរឆាប់មានថ្ងៃល្អនោះឆាប់ៗផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment