អីយ៉ា តាំងពីមកដល់ស្រុកខ្មែរមក យ៉ាន លីណដា បណ្តើរកូនស្រី ចូលរួមក្នុងកម្មវិធីរហូតមិនដាច់សោះ មើលទៅមានក្តីសុខដល់ហើយ

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា ក្រោយចែកផ្លូវជាមួយអតីតស្វាមីរួចមក តារាចម្រៀងស្រី យ៉ាន លីនដា និងកូនស្រីបានទៅរស់នៅលើទឹកដីប្រទេសអូស្រ្តាលី រហូតដល់ទៅជាង ៦ ឆ្នាំ ទើបនាពេលថ្មីៗនេះ មកលេងស្រុកខ្មែរវិញ កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលមកលេងស្រុកខ្មែរម្តងនេះ រូបនាងមកជាលក្ខណៈគ្រយសារ ដោយមានទាំងវត្តមានកូនស្រី ព្រមទាំងឪពុកម្តាយថែមទៀតផង កាន់តែពិសេសទៀតនោះគឺ លើកនេះប្លែកខ្លាំង កូនស្រីប្រែប្រួលធំអន្ធឹកពេញក្រមុំស្តូកពេញរូបពេញរាងប៉ុនអ្នកម៉ាក់គេបាត់ បើសម្រស់វិញ ក៏ស្អាតមិនចាញ់អ្នកម៉ាក់គេប៉ុន្មាននោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាំងពីមកដល់ស្រុកកំណើត ហ្វេនៗក្រឡេកឃើញថាតារាស្រីរូបនេះ បណ្តើរកូនស្រីចូលរួមក្នុងកម្មវិធីជាប់តែម្តង ទៅណាកមកណា ក៏មានវត្តមានកូនស្រីនៅក្បែរ ឈរជិតគ្នាស្ទើរដូចបងប្អូន ពិតជាមានក្តីសុខខ្លាំង ២នាក់ម្តាយកូន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment