រំភើបចិត្តជំនួស! ទីបំផុត លោក យ៉ែម សំអូន បានជូបមុខកូនស្រីបណ្តូលចិត្តហើយ ក្រោយបែកគ្នាអស់រយៈពេល ៧ ឆ្នាំ

ហ្វេសប៊ុក៖ ប្រិយមិត្តបានដឹងហើយថា លោក យ៉ែម សំអូន បានបែកបាក់ចំណងអាពាហ៍ពិពាហ៍នឹងអ្នកនាង យ៉ាន លីនដា ហើយនោះ តារាប្រុសស្រីទាំង ២ ដួងនេះក៏នៅមានចំណងដែកូនស្រីម្នាក់ដែរ ដោយសព្វថ្ងៃកូនស្រីត្រូវរស់នៅជាមួយខាងម្តាយនៅឯក្រៅប្រទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា ក្រោយពីបែកបាក់អាពាហ៍ពិពាហ៍ លោក យ៉ែម សំអូន បានវិលត្រឡប់មករស់នៅកម្ពុជាវិញ រីឯអ្នកនាង យ៉ាន លីនដា និងកូនស្រីបន្តរស់នៅឯក្រៅប្រទេស ហើយជារឿយៗលោក យ៉ែម សំអូន ក៏តែងតែទៅលេងកូនស្រីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប្រមាណ ៧ ឆ្នាំចុងក្រោយនេះ លោក យ៉ែម សំអូន ក៏ធ្លាប់បានប្រាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដែរថា លោកមិនបានទៅលេងកូនស្រីទៀតនោះឡើយ ដោយពេលខ្លះលោកបានបញ្ជាក់ថា មកពីពេលវេលាមិនអំណោយផង ពេលខ្លះលោកប្រាប់ថាមកពីស្ថាភាពកូវីដ-១៩ ជាដើម តែក្នុងអំឡុងខែមករា ឆ្នាំ ២០២២ លោក យ៉ែម សំអូន បានបង្ហោះសារទម្លាយថា លោកមិនបានជួបមុខកូនស្រី ក៏ព្រោះតែកូនស្រីនៅមិនទាន់ព្រម និងចង់ជួបរូបលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ អតីតភរិយារបស់លោក យ៉ែម សំអូន គឺអ្នកនាង យ៉ាន់ លីនដា ក៏បានធ្វើដំណើរមកលេងប្រទេសកម្ពុជាហើយដែរ ដោយបាននាំកូនស្រីមកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើនចង់ដឹងថា ក្រោយមិនបានជួបឪពុកច្រើនឆ្នាំមកនេះ តើកូនស្រីរបស់លោក យ៉ែម សំអូន នឹងព្រមជួបលោកដែរឬទេ បើនាងមកដល់កម្ពុជាហើយនោះ។

ជាក់ស្តែង រយៈពេលនៃការមកដល់ប្រទេសកម្ពុជាភ្លាមៗ កូនស្រីរបស់លោក យ៉ែម សំអូន ក៏ហាក់មមាញឹកក្នុងការធ្វើដំណើរទៅលេងសាច់ញាតិរបស់ម្តាយ ព្រមទាំងទទួលការងារថតជាមួយអ្នកម្តាយ ដោយមិនទាន់បានទៅជួបលោក យ៉ែម សំអូន នោះឡើយ ។

យ៉ាងណានៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ហាក់រំភើបចិត្តជំនួសលោក យ៉ែម សំអូន ក្រោយឃើញលោកបង្ហោះរូបភាពប៉ុន្មានសន្លឹកក្នុងផ្សារទំនើបជាមួយកូនស្រី ពោលគឺទីបំផុតលោកបានជួបកូនស្រីហើយ ក្រោយបែកគ្នា ៧ ឆ្នាំនោះ ៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment