ស្វីតដល់ហើយ! ខួបកំណើតផង ខួបអាពាហ៍ពិពាហ៍ តូតា រៀបចំជាមួយស្វាមី ឡើងផ្អែមល្ហែមដូចទឹកឃ្មុំ

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនពិតជាបានដឹងហើយថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើត និងជាថ្ងៃរំលឹកខួបអាពាហ៍ពិពាហ៍របស់តារាស្រី ម៉ាក សែនសូនីតា ហៅ តូតា ប៉ុន្តែនាងមិនទាន់បានរៀបចំកម្មវិធីធំដុំអ្វីច្រើននោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នេះ គេបានឃើញ តូតា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលបង្ហាញពីកម្មវិធីជប់លៀង អបអរថ្ងៃខួបកំណើតរបស់នាងផង និងអបអរថ្ងៃខួបរៀបការ ២ ឆ្នាំផង ធ្វើទៅយ៉ាងរីករាយ ដោយមានការចូលរយមពីសំណាក់មិត្តភក្តិអ្នកសិល្បៈ និងអ្នកជិតស្និទ្ធមួយចំនួន ជាពិសេស គឺវត្តមានសា្វមីរបស់នាងផ្ទាល់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ គេក៏បានឃើញ តូតា និងស្វាមី បានបង្ហាញសកម្មភាពអបអរពិធីជាមួយគ្នា ពោរពេញដោយស្នាមញញឹម និងក្តីស្រលាញ់ឲ្យគ្នាទៅវិញមកទៅមក មើលទៅពិតជាមានភាពផ្អែមល្ហែមជាខ្លាំង រហូតអ្នកគាំទ្រឃើញហើយរំភើបជំនួស ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment