ស្រស់ស្រាយដល់ហើយ! យុគ ចិន្តា ប្រើជីវិតយ៉ាងសាមញ្ញ រស់នៅតាមបែបជនបទ ពិតជាមានក្តីសុខដល់ហើយ!

ពិតណាស់ អ្នកនាង យុគ ចិន្តា គឺជាសិល្បការិនីមួយរូបមានភាពជោគជ័យគ្រប់យ៉ាង មិនថាការងារសិល្បៈ ឬផ្នែកមុខជំនួញឡើយ ។ សព្វថ្ងៃនេះពិធីការិនីរូបនេះ ក៏មានមុខជំនួញក្នុងដៃជោគជ័យជាច្រើនកន្លែងផងដែរ ។ ហើយនាពេលថ្មីៗនេះ នាងកំពុងបង្កើតរមណីយដ្ឋានទេសចរណ៍មួយផ្ទាល់ខ្លួន ដែលមានទីតាំងនៅឯខេត្តកំពតទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈចុងក្រោយមកនេះ គេឃើញពិធីការិនី អ្នកនាង យុគ ចិន្តា បានចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើននៅខេត្តកំពតច្រើនជាងនៅទីក្រុងភ្នំពេញ ក៏ព្រោះតែនាងកំពុងបើកកន្លែងទេសចរណ៍ថ្មី និងត្រូវការរៀបចំ គ្រប់គ្រងមើលទីកន្លែងនោះដោយដៃខ្លួនឯងផ្ទាល់ទើបចំណាយពេលច្រើននៅទីនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នាពេលថ្មីៗនេះពិធីការិនីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បង្ហាញពីជីវិតយ៉ាងសាមញ្ញរបស់នាង អំឡុងពេលនៅខេត្តកំពត ដោយសង្កេតមើលទៅថាតារាស្រីរូបនេះ តែងខ្លួនធម្មតាៗ រស់នៅជាមួយធម្មជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគេសម្គាល់ឃើញនោះ គឺទឹកមុខនាងពិតជាស្រស់ស្រាយ សប្បាយរីករាយ ប្រើជីវិតបែបសាមញ្ញ មិនឡូយឆាយ រស់នៅតាមជនបទមានក្តីសុខខ្លាំងតែម្តង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment