ពិទ្ធោ! ទើបបាត់បង់បងប្រុសបង្កើត ពេលនេះ សុខ រ៉ាស៊ី ជូបទុក្ខធំ ដោយសារតែមនុស្សជាទីស្រលាញ់បានឃ្លាតឆ្ងាយម្នាក់ទៀតហើយ

ហ្វេសប៊ុក៖ មហាជនជាច្រើនបានដឹងហើយថា កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ តារាពហុជំនាញ លោក អៀង ចេនឡា ដែលត្រូវជាបងប្រុសបង្កើតរបស់ ពិធីករលោក សុខ រ៉ាស៊ី បានមរណភាព ដែលបានធ្វើឲ្យមហាជន និងមិត្តសិល្បករជាច្រើនមានការស្លុតចិត្តជាខ្លាំង ខណៈតារាប្រុសរូបនេះធ្លាក់ខ្លួនឈឺធ្ងន់មិនបានប៉ុន្មាន ស្រាប់តែលោកត្រូវលាក្រុមគ្រួសារ អ្នកគាំទ្រ និងមិត្តក្នុង ក្រៅសិល្បៈគ្មានថ្ងៃជួប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក សុខ រ៉ាស៊ី ជួបទុក្ខដ៏សែនក្រៀមក្រំនេះមិនទាន់បានធូរស្រាលប៉ុន្មានផង ស្រាប់តែមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ នេះ ក៏ទទួលបានដំណឹងដ៏សែនក្រៀមក្រំមួយទៀតកើតឡើងចំពោះរូបលោក ដោយសារលោកបានបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ទៀត ដែលត្រូវបងប្រុសជីដូនមួយរបស់លោកបានទទួលមរណភាពទាំងវ័យក្មេង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកលោក សុខ រ៉ាស៊ី បានបង្ហោះសារ និងប្តូរប្រូហ្វាល់ដាក់រូបងប្រុស ដើម្បីកាន់ទុក្ខ ព្រមទាំងបង្ហាញនូវអារម្មណ៍ទុក្ខសោកអាឡោះអាល័យជាពន់ពេកចំពោះបងប្រុសថា៖ “ប្អូនទទួលយកមិនបានទេ បងប្រុសដ៏ល្អរបស់ប្អូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹងមរណភាពនេះហើយ មហាជនជាច្រើន ដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ពិធីកររូបនេះគ្រប់ៗគ្នាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment