ភរិយាល្អ! អីយ៉ា សុខៗ ប៉ែន ចំរុង បោះពាក្យសម្តីបែបនេះ ទៅកាន់ភរិយាខ្លួន អានចប់រំភើបតាម

ហ្វេសប៊ុក៖ ពិតណាស់ តារាសម្តែង និងជាពិធីករលោក ប៉ែន ចំរុង គឺជាតារាប្រុសម្នាក់ ដែលកំពុងមានប្រជាប្រិយភាពម្នាក់ក្នុងវិថីសិល្បៈ បន្ទាប់ពីរូបលោកបានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ លោក ប៉ែន ចំរុង កំពុងសាងសុភមង្គលជាមួយគ្រួសាររបស់លោក ដោយតែងតែឃើញរូបលោក និងភរិយា បង្ហាញភាពផ្អែមល្ហែមដាក់គ្នា មិនចាញ់គូស្វាមីភរិយាថ្មីថ្មោងប៉ុន្មានឡើយ ហើយរូបលោក និងភរិយា ក៏មានចំណងដៃកូនស្រីម្នាក់គួរឲ្យស្រាលញ់ម្នាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២២ នេះ គេបានឃើញលោក ប៉ែន ចំរុង ផុសរូបជាមួយភរិយាប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់ពាក្យសម្តីលើកសរសើរទឹកចិត្តរបស់ភរិយាខ្លួនបែបនេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្រពន្ធស្អាតអាចងាយរកតែប្រពន្ធដែលសុខចិត្តលំបាកជាមួយអ្នកមិនងាយរកបានឡេីយ អគុណប្រពន្ធសម្លាញ់ដែលព្រមកាន់ដៃប្តីនៅពេលដែលប្តីលំបាករហូតមកដល់បច្ចុប្បន្ន ហ៊ុន ម៉ាណេ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment