ដំណឹងបន្ទាន់! ព្រឹកនេះ អាជ្ញាធរថៃ ប្រកាសឱ្យពលរដ្ឋផ្អាកធ្វើអាជីវកម្ម នឹងចេញទៅទីសារធាណះ ខណៈខ្យល់ពុលកំពុងវាយលុកខ្លាំងនៅដំបន់មួយចំនួននៅប្រទេសថៃ…

នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២១ នេះមជ្ឈមណ្ឌលត្រួតពិនិត្យ និង ដោះស្រាយបញ្ហាខ្យល់ពុលក្នុងទីក្រុងបាងកកប្រទេស​ថៃ បានឱ្យដឹងថាកម្រិតខ្យល់ពុល PM 2.5 នៅទីក្រុងបាងកកនាព្រឹកនេះ កំពុងតែជះឥទ្ធិពលខ្លាំងចំពោះសុខភាពប្រជា​ជន​ថៃ ព្រមទាំងរាំងស្ទះដល់ការប្រកបអាជីវកម្មផ្សេងៗ ខណៈដែលពេលនេះ មានប្រមាណជា ៦៨ ទីតាំងក្នុងទីក្រុងបាងកកកំពុង​តែប្រឈមខ្លាំង។

សម្រាប់ស្ថានការណ៍ខ្យល់ពុលនាព្រឹកនេះ ទីក្រុងបាងកកប្រៀបក្លាយជាកន្លែងមួយដែលរុំព័ទ្ធដោយធូលីខ្យល់ពុល មានផ្សែងខ្មួរខ្មាញ់ពេញផ្ទៃអាកាស នាំឱ្យពលរដ្ឋថៃមួយចំនួន ភ័យខ្លាចក្នុងការចេញក្រៅផ្ទះ។

ទន្ទឹមនឹង ការកើនឡើងនូវខ្យល់ពុលនេះ គណៈកម្មាធិការមជ្ឃមណ្ឌលប្រទេសថៃ ក៏បានអំពាវនាវឱ្យប្រជាជនថៃគ្រប់រូបមានការប្រុងប្រយ័ត្នចំពោះសុខភាព ដោយហេតុថា ដោយឥទ្ធិពលនៃខ្យល់ពុលនេះអាចបង្កឱ្យប៉ះពាល់សុខភាព ជាពិសេសអាចបណ្ដាលឱ្យក្អក កន្ដាស់ ប៉ះពាល់ដល់ភ្នែក ធ្វើឱ្យភ្នែកឡើងក្រហម ឬ អាលែកហ្សី រីឯមនុស្សចាស់នាំឱ្យពិបាកដកដង្ហើម។

លើសពីនេះទៅ ទៀតគណៈកម្មការត្រួតពិនិត្យ ខ្យល់ពុលក៏បានណែនាំឱ្យអាជីវករថៃ ដែលនៅទីតាំងដែលមានខ្យល់ពុលខ្លាំងគួរកាត់បន្ថយការធ្វើអាជីវកម្មរបស់ខ្លួនសិន ដើម្បីការពារសុខភាព រីឯអ្នកដែលទទួលរងប៉ះពាល់ហើយគួរប្រញាប់មន្ទីរពេទ្យពនិត្យជាបន្ទាន់ ជៀសវាងមានបញ្ហាសុខភាពឆ្ងន់ធ្ងរ ។

គួរជម្រាបផងដែរ ថា ប្រទេសថៃធ្លាប់ជួបស្ថានភាពខ្យល់ពុលនេះជាច្រើនលើក ច្រើនសារមកហើយ នាពេលកន្លងមក៕

Related posts

Leave a Comment