មហាជនកាន់តែព្រួយបារម្ភជាខ្លាំង ក្រោយដឹងពីស្ថានភាពជំងឺលោកតា ព្រហ្មម៉ាញ ដួលសន្លប់បានមួយថ្ងៃ

ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ សិល្បករអាយ៉ៃជើងចាស់លោកតា ព្រហ្មម៉ាញ មានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក្រោយទទួលដំណឹងថា លោកតា មានបញ្ហាសុខភាពដូលសន្លប់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែជំងឺលើសឈាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រី កាឆយ បានបង្ហោះរូបភាពរបស់ លោកតា ព្រហ្មម៉ាញ កំពុងសន្លប់សម្រាកស្តូកស្តឹងនៅលើគ្រពេទ្យ ដែលបាននិយាយរៀបរាប់ថា៖ “លោពូ ព្រហ្ម ម៉ាញ លើសឈាមសន្លប់ ឥឡូវនៅពេទ្យសង្គោះបន្ទាន់ សូមអោយលោកពូឆាប់ជាណា” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយនោះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ តារាកំប្លែង អ្នកនាង កាឆយ ក៏បានបង្ហោះសារជាថ្មីបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្មម៉ាញ ក្រោយពីសន្លប់បានមួយថ្ងៃថា៖ “សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចាប់ផ្តើមឈឺក្បាល រវើរវាយ អាណិតមីងណាស់តែម្នាកឯង។ ព្រះអើយជួយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួល បានដំណឹងពីស្ថានភាពជំងឺចុងក្រោយរបស់ សិល្បករជើងចាស់លោកតា ព្រហ្មម៉ាញ កាន់តែធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើនកាន់តែមានការព្រួយបារម្ភ និងជូនពរឲ្យលោកតាឆាប់ធូរស្រាលវិញផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment