ប្អូនគេប្អូនយើង! អង្គុយលក់លៀសហាយសុខៗ ស្រាប់តែភ្លៀងមួយមេធំទទឹកអស់ទាំងម្ចាស់ ឯលៀសហាលសល់ពេញរទេះ…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើននៅលើបណ្តាញសង្គម និង TikTok បាននាំគ្នាសម្តែងការរំជួលចិត្ត អាណិតដល់ក្មេងប្រុសលក់លៀសហាលមួយរូប ដែលបានអង្គុយដោយក្តីអស់សង្ឃឹម ក្រោយភ្លៀងធ្លាក់មួយមេធំ ទទឹករទេះលៀសហាលអស់ ឃើញហើយគួរឲ្យអាសូរខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរឿងនេះ យោងតាមវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម TikTok ដោយគណនីឈ្មោះថា «Rax MP» បានបង្ហាញពីសកម្មភាពក្មេងប្រុសអង្គុយក្បែរទេះលៀសហាល នៅលើបណ្តោយផ្លូវលេខ ៣៣០ កែងវិថីសហភាពអ៊ឺរ៉ូបយ៉ាងអស់សង្ឃឹម ក្រោយមិនទាន់បានលក់លៀសអស់ផង បែរមកត្រូវទឹកភ្លៀងទទឹកអស់ គួរឲ្យសោកស្តាយជំនួស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយឃើញសភាពបែបនេះហើយ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា ទា ឆាយលី បានប្រកាសឲ្យបានដឹងដែរថា៖ “ បងប្អូនណាឃើញប្អូនប្រុសម្នាក់នេះ សូមឱ្យគាត់ជួយទាក់ទងមកខ្ញុំផ្ទាល់ ចង់ជួយជាថវិកាតិចតួច ១ លានរៀល 250$ ដល់គាត់ សម្រាប់ក្នុងក្តីអាណិតប្អូនយើងប្អូនគេ 095988733 លេខខ្ញុំផ្ទាល់ ក៏អាចមកដល់ទីតាំងកន្លែងខ្ញុំលក់ផ្ទាល់ក៏បាន ផ្សារអូឫស្សី ឈ្មោះទាឆាយលី លក់ហូលផាមួង” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ ។

Related posts

Leave a Comment