មិនធម្មតាមែន !! ក្នុងពេលតែមួយព្រះមហាក្សត្រផ្តល់គោរមងារដល់បងប្អូន៤នាក់របស់ឧកញ៉ា ឡេង ណាវ៉ាត្រាដោយម្នាក់ផ្តល់ងារជា“អ្នកឧកញ៉ា” នឹងបីនាក់ទៀតផ្តលងារជា«ឧកញ៉ា»….

ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា”។ គួរបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ភត្រា ដែលភាគច្រើនបងប្អូនស្គាល់ ឡេង ណាវ៉ាត្រា បានជួយសង្គមជាតិច្រើន ដូចជាការពីពេលថ្មីៗនេះ អ្នកឧកញ៉ាបានបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀតអ្នកឧកញ៉ាបានឧបត្ថម្ភថវិកាជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន 60 ម៉ឺនដុល្លារ សាងសង់ផ្លូវថ្នល់ ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា និងបានជួយអ្នកខ្វះខាតជាច្រើននាក់ទៀត៕

ហើយនឹង ត្រកូល «ឡេង» ៣នាក់បងប្អូនទៀត ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនត្រកូល «ឡេង» ទាំង៣នាក់ ដែលព្រះមហាក្សត្រផ្តល់ងារជា «ឧកញ៉ា» នេះ រួមមាន៖ លោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។

ក្រៅតែពីបងប្អូនត្រកូល «ឡេង» ទាំង៣នាក់ ក្នុងព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា មកដល់ពេលនេះ បងប្អូនត្រកូល «ឡេង» ៤នាក់ហើយត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «ឧកញ៉ា»។ បងប្អូនត្រកូល «ឡេង» ម្នាក់ទៀត ដែលទទួលបានគោរមងារជា «ឧកញ៉ា» ដែរនោះ គឺលោក ឡេង ណាវ៉ាត្រា។

ត្រកូល «ឡេង» មានឪពុកម្តាយជាកសិករក្នុងខេត្តព្រៃវែង។ បងប្អូនប្រុសត្រកូល «ឡេង» ៣នាក់ គឺលោក ឡេង ប្រុស, ឡេង ណាវ៉ាត្រា និងលោក ឡេង និមល សុទ្ធសឹងជាអ្នកដែលបានតស៊ូពុះពារក្នុងជីវិតយ៉ាងលំបាក។ ព្រោះតែជីវភាពគ្រួសារ ពួកគេ៣នាក់បងប្អូន មិនបានសិក្សាខ្ពស់នោះទេ ហើយបានប្រលងទៅបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងអស់ជាច្រើនឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការងារជាពលករលើទឹកដីកូរ៉េខាងត្បូង ធ្វើឱ្យពួកគេបានសន្សំប្រាក់ និងប្រឹងប្រែងសិក្សារៀនសូត្រចំណេះជំនាញបន្ថែម យកធ្វើជាទុនមកអភិវឌ្ឍន៍ជីវិតលើទឹកដីកំណើត។ បន្ទាប់ពីមានដើមទុនតាមរយៈការងារនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» ទាំង៣នាក់ បានវិនិយោគលើវិស័យអចលនទ្រព្យ និងធ្វើឱ្យពួកគេទទួលបានជោគជ័យខ្ពស់លើជំនួញនេះផងដែរ។

ឧកញ៉ាត្រកូល «ឡេង» ទាំង៣នាក់បងប្អូន ទោះបីកាក់កបជាមួយមុខជំនួញលើវិស័យអចលនទ្រព្យ ក៏ពួកគេជាបុគ្គលទទួលបានការកត់សម្គាល់ជាមនុស្សដាក់ខ្លួនយ៉ាងសាមញ្ញនៅក្នុងសង្គម។ ក្រៅពីនោះបងប្អូនមានត្រកូលកសិករនេះ តែងតែបានចូលរួមជួយដល់ការលំបាករបស់សង្គមជាតិ និងធ្វើសកម្មភាពមនុស្សធម៌ជាច្រើន។

សកម្មភាពមនុស្សធម៌ដោយទឹកចិត្តសប្បុរសរបស់ពួកគេ បានធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែង ហើយព្រោះតែការចូលរួមការលំបាករបស់សង្គមនេះហើយ ទើបបងប្អូនត្រកូល «ឡេង» ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «ឧកញ៉ា» ដើម្បីជាការផ្តល់នូវកិត្តិយសដល់ការជួយដល់កិច្ចការសង្គមរបស់ពួកគេ៕

Related posts

Leave a Comment