អីយ៉ា ខណៈនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះចូលរោងការហើយ ទឹម រដ្ឋា បានទម្លាយថ្ងៃមង្គលការខ្លួន ចំថ្ងៃពិសេសមួយរបស់ខ្លួន និងគូស្នេហ៍!

ហ្វេសប៊ុក៖ ជាការពិតណាស់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ នាពេលខាងមុខនេះ តារាសម្តែងកញ្ញា ទឹម រដ្ឋា នឹងបានសម្រេចក្តីស្រមៃដឹកដៃគូស្នេហ៍ សំណប់ចិត្តចូលរោងការហើយ ក្រោយសាងចំណងស្នេហ៍ប្រមាណជិត ៦ ឆ្នាំកន្លងមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈថ្ងៃពិសេសកាន់តែកៀកមកដល់ មហាជនតែងបានឃើញកញ្ញា ទឹម រដ្ឋា ធ្វើការបង្ហោះរូបភាព ក៏ដូចជាសាររឭកថ្ងៃមង្គលរបស់នាងដល់មហាឍជន និងមិត្តអ្នកសិល្បៈ ភ្ជាប់ជាមួយនឹងអារម្មណ៍រំភើបចិត្ត ដែលជិតបានក្លាយជាកូនក្រមុំក្រោមរោងជ័យដែលបានរង់ចាំថ្ងៃដ៏ល្អនេះជាច្រើនឆ្នាំមកហើយនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពេលវេលានៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះនឹងចូលរោងការហើយ គេក៏បានឃើញតារាសម្តែងស្រីរូបនេះ បង្ហោះសារបបួលអ្នកគាំទ្រជួយរាប់ថយក្រោយនៃថ្ងៃពិសេសរបស់នាងជិតឈានមកដល់នោះ ព្រមទាំងប្រាប់ឲ្យដឹងពីរឿងដ៏ពិសេសមួយទៀត ដែលថ្ងៃមង្គលរបស់នាង ក៏ចំថ្ងៃគម្របខួបចំណងស្នេហ៍រយៈពេល ៦ ឆ្នាំរបស់នាង និងគូស្នេហ៍ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារនោះ ទឹម រដ្ឋា បាននិយាយរៀបរាប់យ៉ាងដូច្នេះថា៖ “អរុណសួស្ដី! ពីអនាគតគូស្វាមីថ្មី Jovany Antonio Real Estate តោះរាប់ថ្ងៃទាំងអស់គ្នា ព្រោះនៅសល់តែបីថ្ងៃទៀតទេ 25/26/3/2022 ថ្ងៃមង្គលការក៏ត្រូវនឹងថ្ងៃគម្រប់ខួបទំនាក់ទំនងស្នេហាឆ្នាំទី 6 របស់យើងទាំងពីរផងដែរ #6thAnniversary” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក្រឡេកទៅមើលមហាជនជាច្រើន កំពុងតែសម្តែងនូវការរំភើបចិត្តជំនួស តារាស្រីរូបនេះ និងធ្វើការអបអរសាទរ ក៏ដូចជាពោលពេចន៍ជូនពរដល់នាងសម្រាប់ថ្ងៃសិរីមង្គលខាងមុខនេះផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment