មានសង្ឃឹមហើយ! ពេលនេះក្មេងប្រុសលក់លៀស ទទួលបានជំនួយបណ្ដើរៗហើយ គ្រាន់ផ្គត់ផ្គង់ជីវភាព

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនបានដឹងហើយថា នាពេលថ្មីៗមកនេះ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង TikTok បានផ្ទុះការភ្ញាក់ផ្អើល នាំគ្នាសម្តែងនូវក្តីអាណិតអាសូរចំពោះដល់ក្មេងប្រុសលក់លៀសហាលមួយរូប ដែលអង្គុយទទឹកជោគអស់ទាំងខ្លួន ជោកទាំងលៀសដែលត្រូវលក់ គួរឲ្យអាណិតបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីមានការស៊ែរបន្តនូវវីដេអូក្មេងប្រុសព្រោងព្រាត គេបានសង្កេតឃើញមានសប្បុរសជនមួយចំនួន បាននាំគ្នាប្រកាសដំណឹងស្វែងរកក្មេងប្រុសដើម្បីផ្តល់ជាថវិកា និងជំនួយផ្សេងៗ គ្រាន់ផ្គត់ផ្គង់ជីវភាពក្មេងប្រុសរូបនេះ ដោយហេតុថាស្រលាញ់នូវឆន្ទៈ និងការតស៊ូរបស់គេក្នុងនាមជាកូនប្រុស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា «Ung Soketh» ក៏បានបង្ហាញពីសកម្មភាពប្អូនប្រុសខាងលើនេះ ទទួលបានជំនួយ ព្រមទាំងភ្ជាប់សារបញ្ជាក់ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“តិចតួច តែជាទឹកចិត្ត អំណោយ លោក គង់ កៃដូ ស្នងការង ខេត្តព្រះសីហនុ …សំដី មួយឃ្លារបស់គាត់ប្រាប់ខ្ញុំ «អាញ់ធ្លាប់ពិបាក គេមើលងាយគ្រប់បែបយ៉ាង គាត់ស្រលាញ់ឆន្ទះក្មេងម្នាក់នេះ »” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ គេក៏បានសង្កេតឃើញមានសប្បុរសជនផ្សេងៗទៀត ក៏បានប្រកាសចង់ផ្តល់ជំនួយដល់ក្មេងប្រុសនោះផងដែរ ជាក់ស្តែងដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ក៏បានប្រកាសរកដំណឹងពីប្អូនប្រុស ដើម្បីផ្តល់ជាជំនួយ ដោយរូបលោកបានបញ្ជាក់ថា៖ “មានបងប្អូនណាស្គាល់ផ្ទះ ឬ លេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment