សែនស្រណោះខ្លាំងណាស់! គ្រប់ ១ ខែហើយ សព តារាស្រី Tangmo នៅមិនទានបានបូជានៅឡើយ ហើយយុត្តិធម៌ក៏មិនទាន់រកឃើញ

ថៃ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃមហាជនថៃជាច្រើនខ្លោចចិត្តបំផុត ក្រោយទទួលដំណឹងថាតារាស្រី Tangmo ជិះទូកធ្លា.ក់ទឹកទន្លេរចៅផាយ៉ាបាត់ខ្លួន ខណៈអ្នករួមដំណើរលើទូកជាមួយមិត្តភក្តិ ៥ នាក់ទៀត ហើយរហូតឈានដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបរកឃើញសា.ក.ស.ព បានធ្វើឲ្យមហាជនថៃជាច្រើនស្លុតចិត្តជាខ្លាំង រកពាក្យមកអ្វីនិយាយមិនចេញបានត្រឹមសម្រក់ទឹកភ្នែកក្នុងការបាត់បង់មួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ នេះ បើគិតទៅរយៈពេល ១ ខែត្រឹមទៅហើយ នៃការបាត់បង់ជីវិតរបស់តារាស្រី Tangmo ។ ហើយអ្វីដែលធ្វើឲ្យមហាជនខ្លោចផ្សារបំផុតនោះ គឺមូលហេតុនៃការស្លា.ប់របស់តារាស្រីម្នាក់នេះ នៅមិនអាចបញ្ជាក់ច្បាស់ពិតប្រាកដទេ ឯរូបកាយក្លាយជាសា.ក.ស.ព.ទៀតសោត ក៏មិនទាន់បានបូជា ខណៈយុត្តិធម៌ក៏មិនទាន់រកឃើញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមទៀតនោះ មកទល់ពេលនេះ ខាងសមត្ថកិច្ចហាក់ធ្វើឲ្យគ្រួសារ និងមិត្តភក្តិ ព្រមទាំងមហាជនជាច្រើនអស់សង្ឃឹមចំពោះការស៊ីបអង្កេតលើរឿងក្តីមួយនេះជាខ្លាំង ព្រោះភស្តុតាងជាច្រើនត្រូវបានសមត្ថកិច្ចប្រមូលទៅអស់ហើយ តែជាលទ្ធផលវិញ ហាក់មិនសមស្របទៅនឹងហេតុការណ៍កើតឡើងទៅវិញ តែទោះសង្ឃឹមសល់ត្រឹមតែ ១% ក៏ដោយ ក៏មហាជននៅតែរង់ចាំស្ដាប់កាសរុបលទ្ធផលរឿងក្តីមួយនេះ ពីសមត្ថកិច្ចក្នុងពេលខាងមុខនេះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment