ពុទ្ធោអើយ! ទើបឃើញផុសរុញរទេះរកជំនួយពីយប់មិញ ព្រឹកឡើងលោកយាយលាចាកលោក ចោលលោកតាឲ្យរស់នៅកម្សត់ម្នាក់ឯង

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេកមួយឈ្មោះថា «បាត់ដំបង ផ្ទះខ្ញុំ» បានបង្ហាញពីសកម្មភាពលោកតា លោកយាយចំណាស់មួយគូ ដែលមានលោកតា រុញរទេះអ្នកជំងឺ មានជីដូនចាស់សម្រាន្តនៅលើនោះ អូសរទេះជុំវិញផ្សារណាត់បាត់ដំបង គ្រាន់បានជំនួយមើលថែលោកយាយ និងបន្តចិញ្ចឹមជីវិត គួរឲ្យអាណិតអាសូរជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងមួយដ៏អកុសល្យ និងគួរឲ្យសោកស្តាយបំផុត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈគណនីហ្វេសប៊ុកខាងលើនេះដដែរ បានបញ្ជាក់ឲ្យដឹងដែរថា លោកយាយដែលត្រូវបានលោកតា រុញនោះបានទទួលមរណភាពនៅថ្ងៃនេះហើយ ដោយបានបញ្ជាក់ឲ្យបានដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្រទះភ្នែកភ្លាមៗ លោកយាយ និង លោកតាដែលធ្លាប់ឃើញអង្គុយនៅលើស្ពាន ស ខេង (លោកតាលោកយាយអេតមីនផុសយប់មិញ) ឥឡូវលោកយាយ គាត់បានស្លាប់ហើយ ជាប់ហ្នឹងវត្តដំរីស។ បើចង់ជួយរំលែកទុក្ខពួកគាត់ អាចចូលជាបច្ច័យមកបានឥឡូវនេះ គាត់ក្រណាស់គួរឱ្យសង្វេគចិត្ត” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរឿងរ៉ាវដ៏សោកសង្រេងមួយនេះ មហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរ និងខំមិនសារចូលរួមរំលែកទុក្ខព្រោងព្រាតសម្តែងនូវក្តីសោកស្តាយជាពន់ពេកចំពោះគូស្នេហ៍វ័យចំណាស់ខាងលើនេះដែលលោកយាយបានលាចាកលោកទៅមុនដែលបន្សល់នូវក្តីអាលោះអាល័យដល់លោកតារស់នៅរសាត់អតណ្តែងម្នាក់ឯង ទៅថ្ងៃខាងមុខ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment